ផែនការគោលស្តីពីការអភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ ២០២០-២០២៤ រៀបចំឡើងដោយផ្អែកលើសមិទ្ធផលកន្លង មកនៃការអនុវត្តផែនការគោលស្ដីពីការអភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ ២០១៤-២០១៨ ដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នក ដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការគ្រប់គ្រងនិងដឹកនាំ ផ្អែកលើតម្រូវការចាំបាច់ មានភាពពេញលេញ មានលក្ខណៈជាប្រព័ន្ធ និងអភិក្រមនៃការអភិវឌ្ឍសមត្ថភាពប្រកបដោយចីរភាព។ ផែនការគោលនេះ ជំរុញការពង្រឹងយន្ត ការសម្របសម្រួល និងសុខដុមនីយកម្មភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំ ទ្រគំនិតផ្តួចផ្ដើមក្នុងការអភិវឌ្ឍសមត្ថភាព។
ផែនការគោល ស្ដីពី ការអភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ ២០២០-២០២៤
Related Posts