១. វត្ថុបំណង និងយុត្តិកម្ម
វត្ថុបំណងទីមួយ គឺធានាការផ្តល់គ្រូបង្រៀនគ្រប់កម្រិតសិក្សាប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រព័ន្ធអប់រំរួមទាំងការពង្រីក សមត្ថភាពអ្នកគ្រប់គ្រងសាលាគរុកោសល្យ និងអ្នកគ្រប់គ្រងអប់រំ គ្រូឧទ្ទេស នាយកសាលារៀន និងមន្ត្រីអប់រំសំខាន់ៗផ្សេងទៀត ។ វត្ថុបំណងទី៣គឺកែលម្អគុណភាពនៃការបង្រៀនតាមរយៈការពង្រីកការធ្វើវិក្រឹតការគ្រូបង្រៀន ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
- ធានាសនិទានកម្មបុគ្គលិកអប់រំសម្រាប់តំបន់ដាច់ស្រយាល និងជួបការលំបាក ។
សកម្មភាពគោលនយោបាយ
- ផែនការសកម្មភាពក្នុងការបង្រៀនថ្នាក់គួបសម្រាប់គ្រូនៅតំបន់ព្រំដែន តំបន់ដាច់ស្រយាល និងឬតំបន់ជនជាតិភាគតិចត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- លើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនទាំងការបណ្តុះបណ្តាល និងវិក្រឹតការ។
សកម្មភាពគោលនយោបាយ ៖
- ផែនការសកម្មភាពសម្រាប់អភិវឌ្ឍសមត្ថភាពត្រូវបានរៀបចំតាមឆ្នាំនីមួយៗ។
- របាយការណ៍ស្តីពីការវិភាគតម្រូវការបំប៉ននិងផែនការ អភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសត្រូវបានបញ្ចប់នៅ ឆ្នាំ២០១០។
- ផែនការគោលស្តីពី ការអភិវឌ្ឍគ្រូបង្រៀន ត្រូវបានបញ្ចប់នៅឆ្នាំ២០១០។
- របាយការណ៍ស្តីពី ការវិភាគតម្រូវការសម្ភារៈរូបវ័ន្តនៅតាមសាលាគរុកោសល្យ ត្រូវបានបញ្ចប់ នៅឆ្នាំ ២០១០។
- ផែនការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនមធ្យមសិក្សាដែលសមត្ថភាពនៅមានកម្រិត រៀបចំ បាននៅឆ្នាំ ២០១១។
- ខ្លឹមសារឯកសារ ICT ក្នុងកម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀនត្រូវបានកែលម្អ នៅឆ្នាំ ២០១១។
- ម៉ូឌុលស្តីពីការយល់ដឹងយេនឌ័រ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលជាផ្លូវការ នៅឆ្នាំ ២០១១។
- កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវបានបញ្ចប់ការកែលម្អ នៅឆ្នាំ២០១២។
- ម៉ូឌុលស្តីពីការអប់រំបញ្ចូលគ្នា ក្នុងកម្មវិធីបណ្តុះបណ្តាលត្រូវ បានកែលម្អនៅឆ្នាំ ២០១២។
៣. សូចនាករ និងចំណុចដៅ
- គរុសិស្ស -គរុនិស្សិតថ្មីចំនួន ៥០០០នាក់ ក្នុងមួយឆ្នាំត្រូវបានជ្រើសរើសចូលរៀននៅសាលាគរុកោសល្យដែលក្នុង នោះយ៉ាងតិច៤០% មកពីតំបន់ជនបទ តំបន់ជួបការលំបាក តំបន់ដាច់ ស្រយាល និងក្រុមជនជាតិភាគតិច។
- គ្រូ បឋមសិក្សាចំនួន ៣០០០នាក់ ត្រូវបានបង្កើនសមត្ថភាពឱ្យក្លាយជាគ្រូបង្រៀនកម្រិតអប់រំ មូលដ្ឋានតាមរយៈការបំប៉ននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង ៦ នៅត្រឹមឆ្នាំសិក្សា ២០១៣-២០១៤។
- អធិការ បឋមសិក្សាចំនួន ៩០នាក់ និងអធិការមធ្យមសិក្សាចំនួន ១២០នាក់ ត្រូវបានជ្រើសរើសតាមរយៈការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រឹមឆ្នាំសិក្សា ២០១៣-២០១៤។
- គរុសិស្ស -គរុនិស្សិតចំនួន ១,៥០០នាក់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ ពីតំបន់ជួបការលំបាកហើយពួកគេត្រូវបានចាត់តាំងឲ្យទៅ បម្រើការនៅតំបន់នោះវិញក្រោយពីបញ្ចប់ ការបណ្តុះបណ្តាល ។
៤. សកម្មភាព និងកម្មវិធីចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
១- ថវិកាដំណើរការសាលាគរុកោសល្យទាំង ២៥
- ផ្តល់ថវិកាដំណើរការប្រចាំឆ្នាំ ដល់សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមសាលាគរុកោសល្យ និងវិក្រឹតការរាជធានី-ខេត្តទាំង១៨ មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគទាំង៦ និងមជ្ឈមណ្ឌលធនធានចំនួន៦ សំដៅកែលម្អគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូបង្រៀន។ អាទិភាពមួយ សម្រាប់សាលាគរុកោសល្យ គឺការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបប្រកបដោយភាពទន់ភ្លន់ទៅនឹងការប្រែប្រួលការចូល រៀននៅបណ្តាឆ្នាំខាងមុខនេះ។
២- កម្មវិធីអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអប់រំ
- ផ្តល់ឱ្យនាយកសាលាបឋមសិក្សា និងមធ្យមសិក្សានូវជំនាញនានា ដើម្បីអនុវត្ត ការដឹកនាំឱ្យបានសកម្មនិងទទួលខុសត្រូវក្នុងការអនុវត្តវិធាន ការនានា និងគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាពនិងគុណភាពតាមរយៈកម្មវិធី បំប៉នសមត្ថភាពគ្រប់គ្រងអប់រំ។
៣- កម្មវិធីបន្តការអភិវឌ្ឍ/វិក្រឹតការគ្រូបង្រៀន
- បង្កើនសមត្ថភាពបុគ្គលិក នៅសាលាគរុកោសល្យទាំងអស់ រួមមានការបំប៉នគ្រូ ឧទ្ទេស តាមរយៈកម្មវិធីអភិវឌ្ឍបុគ្គលិកនៅសាលាគរុកោសល្យ។
- ផ្តោតការយកចិត្តទុកដាក់ទៅលើការបង្រៀនថ្នាក់គួប ជាពិសេសសម្រាប់ សាលារៀនដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនិងសាលារៀនមិន គ្រប់កម្រិត ថ្នាក់។ អាទិភាពត្រូវផ្តល់ឱ្យគ្រូបង្រៀន ដែលបច្ចុប្បន្នកំពុងបង្រៀនថ្នាក់គួប។
- បង្កើន សមត្ថភាពគ្រូបឋមសិក្សាឱ្យទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សចូលរៀននៅមធ្យមសិក្សាបឋមភូមិ។
- បំប៉នសមត្ថភាព ស្តីពីការប្រើប្រាស់កម្មវិធីសិក្សា ស្តង់ដាកម្មវិធីសិក្សា និងអប់រំបញ្ចូលគ្នាជូនដល់គ្រួបង្រៀននៅគ្រប់កម្រិតសិក្សា។
- ផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានសារគមនាគមន៍ ដល់គ្រូឧទ្ទេស និងគ្រូមធ្យមសិក្សាទាំងអស់។
- បំប៉នសមត្ថភាព ស្តីពីការបញ្ជ្រាបយេនឌ័រជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
- លទ្ធកម្មបំពាក់ឧបករណ៍ ICT នៅសាលាគរុកោសល្យត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១១។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់អ្នកដឹកនាំ នៅគ្រប់សាលាគរុកោសល្យ។
- ពង្រឹងសមត្ថភាពគ្រូឧទ្ទេស នៅសាលាគរុកោសល្យទាំងអស់អំពីវិធីសាស្ត្របង្រៀន ដូចជា ការសិក្សា ស្រាវជ្រាវមេរៀន និងការសិក្សាតាមបែបរិៈរក(Lesson Study and Inquiry Base Learning)។
- បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការអភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេស។
- បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការប្រើប្រាស់ឧបករណ៍ពិសោធន៍។
- ពង្រឹងសមត្ថភាពមន្ត្រីនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ ដើម្បីកំណត់សកម្មភាពជាអាទិភាពសំដៅធ្វើឱ្យការផ្តល់សេវា កាន់តែមានប្រសិទ្ធភាពតាមរយៈសកម្មភាពដូចខាងក្រោម ៖
- រៀបចំផែនការសកម្មភាពសម្រាប់បណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន ដើម្បី ពង្រាយទៅកាន់សាលារៀននៅតំបន់ជនបទ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយសហការជាមួយនាយកដ្ឋានបុគ្គលិក។
- អភិវឌ្ឍផែនការសកម្មភាពសម្រាប់ពង្រឹងនិងពង្រីកការធ្វើវិក្រឹតការគ្រូបង្រៀន។
- វាយ តម្លៃកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន រួមមានផលប៉ះពាល់នៃកម្មវិធីបណ្តុះបណ្តាលគ្រូសម្រាប់តំបន់ជនបទ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
គោលបំណងនៃកម្មវិធីនេះ គឺធ្វើវិមជ្ឈការការពិនិត្យតាមដាន និងការវាយតម្លៃដល់សាលា គរុកោសល្យពីមជ្ឈការកសាងផែនការនិងត្រួតពិនិត្យ ទៅជាការពិនិត្យតាមដាននិងការគាំទ្រពីប្រព័ន្ធ បណ្តុះបណ្តាលថ្នាក់ជាតិ។ វត្ថុបំណងជាយុទ្ធសាស្ត្រនេះ គឺបង្កលទ្ធភាពផ្ទេរសិទ្ធិទទួលខុសត្រូវ និងស្វ័យភាពប្រតិបត្តិកាន់តែធំធេងដល់សាលាគរុកោសល្យ។ ថវិកាសម្រាប់ដំណើរការគ្រឹះស្ថាននីមួយៗត្រូវបានផ្តល់ ជូនតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ។ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ត្រូវទទួលខុសត្រូវចំពោះការពិនិត្យតាមដាន និងការធានាគុណភាព។ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការត្រូវទទួលខុសត្រូវចំពោះការ កសាងផែនការនិងពិនិត្យតាមដានទូទៅ រួមមានការបែង ចែកថវិកាទៅតាមសេចក្តីណែនាំដែលបានឯកភាពគ្នារួចហើយ។ សាលាគរុកោសល្យនីមួយៗ ត្រូវ រៀបចំផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និងរបាយការណ៍រីកចម្រើនប្រចាំត្រីមាសរៀងរាល់ឆ្នាំ។
ការបែងចែក មូលនិធិទៅដល់សាលាគរុកោសល្យ ត្រូវគ្រប់គ្រងដោយមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត។ មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តត្រូវរៀបចំផែនការបែងចែកថវិកា និងទទួលខុសត្រូវធ្វើរបាយការណ៍កិច្ចបញ្ជីការគណនេយ្យ។ គណៈកម្មការប្រើប្រាស់មូលនិធិរបស់ សាលាគរុកោសល្យ រួមមាននាយក នាយករង តំណាងបុគ្គលិក ២រូប និង តំណាងគរុសិស្ស គរុនិស្សិត ២រូប។
នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះសកម្មភាពពិនិត្យតាមដានកម្មវិធី ដោយគិតទាំងការពិនិត្យតាមដានហិរញ្ញវត្ថុ។ នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះការគ្រោង និងការតាមដានត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ ថវិការបស់ អនុកម្មវិធីនេះ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ពិនិត្យតាមដានការ រីកចម្រើន ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ |
១. កម្មវិធីចរន្ត | 3898.0 | 4030.2 | 4538.0 | 4996.3 | 5565.9 |
ថវិកាដំណើរការសម្រាប់ សាលាគរុកោល្យ | 1704.5 | 1743.5 | 1963.2 | 2161.5 | 2407.9 |
កម្មវិធីអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអប់រំ | 496.7 | 414.3 | 466.0 | 513.1 | 571.6 |
កម្មវិធីបន្តការអភិវឌ្ឍ/ វិក្រឹតការគ្រូបង្រៀន | 1552.4 | 1752.4 | 1973.6 | 2172.8 | 2420.5 |
ការពិនិត្យតាមដាន និង ការវាយតម្លៃ | 144.4 | 120.0 | 135.2 | 148.9 | 165.9 |
២.កម្មវិធីមូលធន | 3235.2 | 3200.0 | 3056.0 | 1600.0 | 0 |
១). កិច្ចសហប្រតិបត្តិការបច្ចេកទេស | 3235.2 | 3200.0 | 3056.0 | 1600.0 | 0 |
ធនធានសរុប | 7133.2 | 7230.2 | 7594 | 6596.3 | 5565 |