គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈមានគោលបំណង គ្រប់គ្រងសាលារៀនសាធារណៈប្រកបដោយគណនេយ្យភាពលើការគ្រប់គ្រងថវិកានិងធានាបានភាពឆ្លើយតប ទៅនឹងសមិទ្ធផលសិក្សារបស់សិស្ស ដូច្នេះការបង្កើតឱ្យមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការ គ្រប់គ្រងមូលនិធិនៅតាមសាលារៀនសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាអប់រំ ក្នុងគោលដៅពង្រីកសេវាអប់រំដល់សិស្សានុសិស្សងាយរងគ្រោះ បង្កើនអត្រាគង់វង្សនិងអត្រាបញ្ចប់ ការសិក្សា ពិសេសនៅគ្រឹះស្ថានមធ្យមសិក្សា ដោយឈរលើមូលដ្ឋាននៃការចូលរួមរបស់អាជ្ញាធរ សហគមន៍ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ។
គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងមូលនិធិ ដំណើរការសាលារៀនសាធារណៈ
ទាញយកឯកសារ
Related Posts