1. Home
  2. /
  3. ច្បាប់និង​លិខិតបទដ្ឋានគតិយុត្ត
  4. /
  5. សេចក្ដី​ណែនាំ
  6. /
  7. សេចក្ដីណែនាំលេខ០១ ស្តីពីការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ...
សេចក្ដីណែនាំលេខ០១ ស្តីពីការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា ២០២០-២០២១

ក្នុងឆ្នាំសិក្សា ២០២០-២០២១ គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ត្រូវអនុវត្តតាម “កម្មវិធីសិក្សា បង្រួញ” ដែលក្នុងនោះរួមមាន មុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើស។ នៅក្នុងមុខវិជ្ជាកាតព្វកិច្ចមានមុខវិជ្ជាចំនួន ពីរគឺ ភាសាខ្មែរ និងគណិតវិទ្យា ដែលមុខវិជ្ជាទាំង២នេះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា។ ចំពោះមុខវិជ្ជ ជម្រើសនឹងត្រូវអនុវត្តតាមរូបភាព៖ ១).ការបង្រៀនបត់បែនទៅតាមម៉ោងសិក្សាដែលនៅសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច ២).ការជ្រើសរើសមុខវិជ្ជា និងមេរៀនជាអាទិភាពមកបង្រៀន និងត្រូវអនុវត្តវិធីសាស្ត្របង្រៀន តាមបែបចម្រុះ ដូចជា៖ ក).ការបង្រៀនក្នុងថ្នាក់ ខ).ការបង្រៀនដោយប្រើប្រាស់វីដេអូ គ).ការប្រើប្រាស់កម្រង កិច្ចការផ្ទះ ដែលក្រសួងបានរៀបចំ និង ឃ).ការធ្វើស្វ័យសិក្សា។

Related Posts