ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០០៩ និងប្រកាសលេខ ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ ហើយបានសង្កេតឃើញថា មានគ្រឹះស្ថានសិក្សាមួយ ចំនួនមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយនូវបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសិក្សា ជាពិសេសបញ្ហាប្រើគ្រឿងស្រវឹង ក្នុងបរិវេណគ្រឹះស្ថានសិក្សា ។
សេចក្ដីណែនាំស្ដីពីការហាមប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
Related Posts