1. Home
  2. /
  3. ច្បាប់និង​លិខិតបទដ្ឋានគតិយុត្ត
  4. /
  5. លិខិតបទដ្ឋានផ្សេងៗ
  6. /
  7. គោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩
គោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩

ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ គ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ សិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។ ចាប់តាំងពីរកឃើញករណីការឆ្លងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការជាច្រើន ដូចជាចេញសេចក្តីជូនដំណឹង និងសេចក្ដីណែនាំជាច្រើន ដែលពាក់ព័ន្ធនឹង ១.វិធានការសុខភាព ដោយអនុលោមទៅតាមសេចក្ដីណែនាំ និងវិធានការបច្ចេកទេសចាំបាច់ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ២.ការរៀបចំរដ្ឋបាលឌីជីថល ៣. ការលើកកម្ពស់ វិធានការគម្លាតសុវត្ថិភាព និង៤. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនពីចម្ងាយ ។