1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. កម្មវិធី​សន្និបាត​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១២
កម្មវិធី​សន្និបាត​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១២
ថ្ងៃទី១ ៖ ទី២០ ខែមីនា ឆ្នាំ២០១២

ម៉ោង០៧:០០-០៧:៣០

 

សមាជិក សមាជិកានៃអង្គសន្និបាតអញ្ជើញដល់

ម៉ោង០៧:៣០-០៧:៤៥

 

ថ្នាក់ដឹកនាំក្រសួង   ភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិអញ្ជើញដល់

ម៉ោង០៨:០០

 

ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញដល់ដំណើរការសន្និបាត

• ប្រកាសហេតុ

• គោរពភេ្លងជាតិ

• សន្ទរកថា​បើក​សន្និបាត​ដោយ​ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី ក្រសួង​អប់រំ យុវជន និង​កីឡា

• ចំណាប់អារម្មណ៍របស់អ្នកស្រី Anne Lemaistre ប្រធានក្រុមការងារវិស័យអប់រំ

ម៉ោង០៩:0០-០៩:១៥

 

សម្រាក

ម៉ោង០៩:១៥-១០:០៥

 

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំសិក្សា ២០១០-២០១១
ដោយ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ម៉ោង១០:៤៥-១0:៥៥

 

បទបង្ហាញស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០០៩-២០១៣ 
ដោយ ប្រធាននាយកដ្ឋានផែនការ ក្រសួងអប់រំ យុវជន និងកីឡា

ម៉ោង១០:៥៥-១១:០៥

 

បទបង្ហាញស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ 
ដោយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប

 

ម៉ោង១១:០៥-១១:១៥

 

បទបង្ហាញស្តីពី ប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការ 
ដោយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង

 

ម៉ោង១១:១៥-១១:៣០

 

បទបង្ហាញស្តីពីវិធានការ និងអន្តរាគមន៏របស់អាជ្ញាធរដែនដីក្នុងការទប់ស្កាត់សិស្សបោះបង់ការសិក្សាបង្កើនអត្រាឡើងថ្នាក់ និង បញ្ចប់ការសិក្សា
ដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល

   

ពេលរសៀល

ដឹកនាំសន្និបាតដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង

ម៉ោង១៤:០០-១៤:១០

 

បទបង្ហាញស្តីពី ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការងារអប់រំកុមារតូច
ដោយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ

ម៉ោង១៤:១០-១៤:២០

 

បទបង្ហាញស្តីពី ការលើកកម្ពស់គុណភាពរៀន និងបង្រៀន 
ដោយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ

ម៉ោង១៤:២០-១៤:៣០

 

បទបង្ហាញស្តីពី ទំនាក់ទំនងរវាងសាលារៀន និងសហគមន៏ 
ដោយ នាយកវិទ្យាល័យចំបក់ ខេត្តក្រចេះ

ម៉ោង១៤:៣០-១៤:៥០

 

បទបង្ហាញស្តីពី វឌ្ឍនភាពនៃផែនការអភិវឌ្ឍសមត្ថភាពឆ្នាំ២០១១-២០១៣ (CD Plan) 
ដោយ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ

ម៉ោង១៤:៥០-១៥:១០

 

បទបង្ហាញស្តីពី វិធានការសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំនៅសាលារៀនចំណេះទូទៅ 
ដោយ ឯកឧត្តមអគ្គនាយកអប់រំ

ម៉ោង១៥:១០-១៥:២៥

 

សម្រាក

ម៉ោង១៥:២៥-១៥:៤៥

 

បទបង្ហាញស្តីពី បរិមាណ និងគុណភាពនៅឧត្តមសិក្សា​ដោយ​ឯកឧត្តមអគ្គនាយកឧត្តមសិក្សា

ម៉ោង១៥:៤៥-១៦:០៥

 

បទបង្ហាញស្តីពី គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា 
ដោយ ឯកឧត្តមអគ្គនាយកយុវជន

ម៉ោង១៦:០៥-១៦:២៥

 

បទបង្ហាញស្តីពី ការពង្រឹងសកម្មភាពអប់រំកាយ និងកីឡា​​ដោយ ឯកឧត្តមអគ្គនាយកកីឡា

ម៉ោង១៦:២៥-១៧:០០

 

ការណែនាំពិភាក្សា និងបែងចែកក្រុមពិភាក្សា​ដោយ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ម៉ោង១៧:០០-១៧:៣០

 

ក្រុមពិភាក្សានីមួយៗ រៀបចំបន្ទប់ពិភាក្សា

ថ្ងៃទី២ ៖ ទី២១ ខែមីនា ឆ្នាំ២០១២

 

 

ពេលព្រឹក

ដឹកនាំសន្និបាតដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង

ម៉ោង ០៧:៣០-០៩:៣០

 

ពិភាក្សាតាមក្រុម

ម៉ោង០៩:៣០-០៩:៤៥

 

សម្រាក

ម៉ោង០៩:៤៥-១១:៣០

 

បន្តពិភាក្សាតាមក្រុម

 

 

ពេលរសៀល

ដឹកនាំសន្និបាតដោយឯកឧត្តមថ្នាក់ក្រសួង

ម៉ោង១៤:០០-១៥:៤៥

 

បន្តការពិភាក្សាតាមក្រុម និងរៀបចំរបាយការណ៍

ម៉ោង១៥:៤៥-១៦:០០

 

សម្រាក

ម៉ោង១៦:០០-១៧:៣០

 

ក្រុមពិភាក្សានីមួយៗត្រូវបូកសរុបលទ្ធផលនៃការពិភាក្សា និងផ្តល់របាយការណ៍លទ្ធផលពិភាក្សាជូន មកលេខាធិការដ្ឋាន នៅ ម៉ោង១៦ : ៣០ (ក្រុមពិភាក្សានីមួយៗ ត្រូវគោរពពេលវេលា ដែលបានកំណត់)

ថៃ្ងទី៣ ៖ ទី២២ ខែមីនា ឆ្នាំ២០១២

 

 

ពេលព្រឹក

ដឹកនាំសន្និបាតដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង

ម៉ោង០៧:៣០-១០:០០

 

ប្រជុំរួម : បទបង្ហាញអំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗ ( សំណួរ និង ចម្លើយ)

(រាយការណ៍ក្នុង១ក្រុម រយៈពេល ១០ នាទី)

ក្រុមទី ១ ៖ ចំណេះ​ដឹង​ទូទៅ

អនុក្រុម ១ ៖ ម៉ោងបង្រៀន និង​សៀវភៅសិក្សា

អនុក្រុម ២ ៖ ការ​អនុវត្ត​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា

អនុក្រុម ៣ ៖ គ្រូ​បង្រៀន

អនុក្រុម ៣.១ ៖ សនិទានកម្ម​ និង​គោល​នយោបាយ​គ្រប់គ្រង​បុគ្គលិក​អប់រំ

អនុក្រុម ៣.៣ ៖ តម្រូវការ​ ការ​ផ្គត់ផ្គង់ និង​ការ​លើក​កម្ពស់​គុណភាព​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន

ក្រុមទី ២ ៖ ឧត្ដមសិក្សា

ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា និងទីផ្សារ​ការងារ

ក្រុមទី ៣ ៖ ការ​អប់រំ​ក្រៅប្រព័ន្ធ

ក្រុមទី ៤ ៖ ប្រសិទ្ធភាព​ផ្ទៃ​ក្នុង​

អនុក្រុម ៤.១ ៖ ការពង្រីក​ការអប់រំ​កុមារ​តូច

អនុក្រុម ៤.២ ៖ ការកាត់បន្ថយ​អត្រា​ត្រួតថ្នាក់ និង​បោះបង់

អនុក្រុម ៤.៣ ៖ ការ​ពង្រីក​ការ​អនុវត្ត​កម្មវិធី​សាលាកុមារ​មេត្រីនៅ​មធ្យម​សិក្សា​បឋមភូមិ

ក្រុមទី ៥ ៖ អភិបាល​កិច្ច​សាលារៀន

អនុក្រុម ៥.១ ៖ ការ​ពិនិត្យ​ឡើង​វិញ​ថវិការ​ដំណើរការ​សាលារៀន

អនុក្រុម ៥.២ ៖ ការ​ពង្រឹង​តួនាទី និង​ទំនួល​ខុស​ត្រូវ​របស់​នាយក និង​គណៈ​កម្មការ​ទ្រទ្រង់​សាលារៀន

ក្រុមទី ៦ ៖ ការងារ​យុវជន

ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​ការងារ​យុវជន

ក្រុមទី ៧ ៖ ការងារ​អប់រំ​ការ និង​កីឡា

គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​កម្មវិធី​អប់រំកាយ និង​កីឡា ក្នុង​និង​ក្រៅ​សាលា

ម៉ោង១០:០០-១០:២០

 

សម្រាក

ម៉ោង១០:២០-១១:៣០

 

ការដោះស្រាយបញ្ហាគន្លឹះ និងមតិណែនាំ ដើម្បីសម្រេចទិសដៅឆ្នាំសិក្សាបន្ទាប់

ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

 

 

ពេលរសៀល

(ពិធីបិទសន្និបាត)

ម៉ោង១៤ : ៣០

 

សមាជិក សមាជិកានៃអង្គសនិ្នបាតអញ្ជើញដល់

ម៉ោង១៤ : ៤៥

 

ថ្នាក់ដឹកនាំក្រសួង អង្គទូតភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិ អញ្ជើញដល់

ម៉ោង១៥ : ៣០  

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា

ព្រឹទ្ធសភា និង អធិការកិច្ចអញ្ជើញដល់ 

   

 

ចាប់ផ្តើមកម្មវិធី

   

 

– សុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបសន្និបាត

ដោយ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា

   

 

-សុន្ទរកថា មតិសំណេះសំណាលផ្តាំផ្ញើរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ

និងជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាង​ដ៏​ខ្ពង់​ខ្ពស់

​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

 

 

 

– គោរពភ្លេងជាតិ និងបិទសន្និបាត

Related Posts