របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការសាកល្បងប្រព័ន្ធ អរប និង HRMIS មានរចនាសម្ព័ន្ធស្របតាមទ្រឹស្តីនៃ ការផ្លាស់ប្តូរ (TC) ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រព័ន្ធ អរប សម្រាប់បុគ្គលិកអប់រំនៅកម្ពុជា។ សំណួរវាយតម្លៃបង្គោល ដែលជាមូលដ្ឋាននៃការវាយតម្លៃនេះ ឆ្លុះបញ្ចាំងពីទ្រឹស្តីនៃការផ្លាស់ប្តូរនៃប្រព័ន្ធ អវប ដែលរួមមាន៖ ១) គោលនយោបាយ និងប្រព័ន្ធ ២) សកម្មភាពនៃការសាកល្បង ៣) ធាតុចេញ ៤) ការផ្លាស់ប្តូរដែលនឹងក្លាយទៅជាលទ្ធផល ៥) លទ្ធផលចុង ក្រោយ (គោលដៅ)។
ការអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ ខែមេសា ឆ្នាំ២០២២
No tags for this post.
Related Posts