1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. ចំណាប់​អារម្មណ៍​របស់​អ្នកស្រី​ ស្រី Anne Lemaistre...
ចំណាប់​អារម្មណ៍​របស់​អ្នកស្រី​ ស្រី Anne Lemaistre ប្រធាន​ក្រុម​ការងារ​វិស័យ​អប់រំ​តំណាង​អង្គការ​​យូនេស្កូ ប្រចាំ​នៅ​កម្ពុជា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៣-២០១៤

ជារៀងរាល់ឆ្នាំ សន្និបាតអប់រំជាតិ តែងជួយជំរុញកិច្ចសន្ទនាស្តីពីវឌ្ឍនភាពដែលសម្រេច បានក្នុងវិស័យអប់រំ និងអន្តរាគមន៍ជាយុទ្ធសាស្ត្រដើម្បីធានាការអប់រំប្រកបដោយគុណភាព និងសមធម៌។ សន្និបាតនេះគឺជាវេទិកាថ្នាក់ជាតិដ៏សំខាន់មួយសម្រាប់ឲ្យកម្ពុជាឆ្លុះបញ្ចាំងពី សមិទ្ធផល និងបញ្ហាប្រឈម ជាពិសេសវឌ្ឍនភាពរបស់យើងពាក់ព័ន្ធនឹងចំណុចដៅប្រចាំឆ្នាំ នៃផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ ២០១៤-២០១៨ និងបញ្ហាផលប្រយោជន៍អប់រំថ្នាក់ជាតិ តំបន់ និងអន្តរជាតិសម្រាប់ប្រទេសកម្ពុជា។