1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា...
របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៧-២០១៨ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩

វឌ្ឍនភាពនៃការអនុវត្តការងារតាមអនុវិស័យ និងការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០១៨ បានឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារនៃរបាយការណ៍សន្និបាតអប់រំ ដើម្បីជាមូលដ្ឋានសម្រាប់ពិនិត្យឡើងវិញ ពីសកម្មភាព និងចំណុចដៅរបស់សូចនាករបំពេញការងារគន្លឹះ។ របាយការណ៍សន្និបាតអប់រំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍រួមរបស់ក្រសួង និងតាមអនុវិស័យទាំង៧ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សានិងអប់រំបច្ចេកទេស ការអប់រំឧត្តមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា។ លទ្ធផលសន្និបាតអប់រំនឹងក្លាយជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និង ផែនការប្រតិបត្តិប្រចាំឆ្នាំ។