ក្នុងឆ្នាំសិក្សាកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យអប់រំឆ្នាំ ២០០៩-២០១៣ ដោយផ្អែកលើបរិការណ៍ជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៤ នៃរដ្ឋសភា តាមរយៈ ការសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ ស្របតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្សកម្ពុជា។ សមិទ្ធផលសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងឆ្នាំសិក្សាកន្លងមករួមមាន៖ ផ្នែកទី ១ ៖ លទ្ធផលនៃការដោះស្រាយសំណូមពររៀនសូត្រ ១. លទ្ធផលរួមវិស័យអប់រំ យុវជន និងកីឡា ២. ការងារកសាងលក្ខខណ្ឌចាំបាច់ និងការគ្រប់គ្រងវិស័យអប់រំ ៣. ការងារពិនិត្យតាមដាន និង វាយតម្លៃ ៤. សេចក្តីសន្និដ្ឋាន ផ្នែកទី ២ ៖ ទិសដៅការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១០-២០១១
របាយការណ៍សន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១០-២០១១
Related Posts