វឌ្ឍនភាពនៃការអនុវត្តការងារតាមអនុវិស័យ និងការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្ត ផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៥ បានឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារនៃរបាយការណ៍សន្និបាតអប់រំ ដើម្បីជា មូលដ្ឋានសម្រាប់ធ្វើការពិនិត្យឡើងវិញពីសកម្មភាព និងចំណុចដៅរបស់សូចនាករបំពេញការងារគន្លឹះៗ។ របាយការណ៍សន្និបាតអប់រំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍ជារួមរបស់ក្រសួង និង តាមអនុវិស័យទាំង៧ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សានិងអប់រំ បច្ចេកទេស ការអប់រំឧត្តមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជននិងការអប់រំកាយនិងកីឡា។ លទ្ធផលសន្និបាតអប់រំនឹងក្លាយជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ។
សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៤-២០១៥ និងទិសដៅឆ្នាំសិក្សា២០១៥-២០១៦
Related Posts