1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. សន្និបាតបូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០១៣-២០១៤ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៤-២០១៥
សន្និបាតបូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០១៣-២០១៤ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៤-២០១៥

ការពិនិត្យតាមដាន និងពិនិត្យឡើងវិញការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំតាមដំណាក់ កាល និងជាប្រចាំ ក៏ជាចំណុចសំខាន់ដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ផងដែរ តាម រយៈការបង្កើតគណៈកម្មការបច្ចេកទេសសន្និបាតអប់រំ និងការបង្កើនប្រសិទ្ធភាពនៃលទ្ធផលរបស់សន្និបាត។ ដំណើរការសន្និបាតបានអនុលោមតាមក្របខណ្ឌការងារពេញលេញមានលក្ខណៈជាប្រព័ន្ធ និងមាន វត្ថុបំណងច្បាស់លាស់។ គុណភាពរបស់សន្និបាតអប់រំក៏ត្រូវបានលើកកម្ពស់ តាមរយៈរបាយការណ៍បូក សរុបការងារដែលកាន់តែមានលក្ខណៈសាមញ្ញ វិភាគ និងផ្តោតលើលទ្ធផលជាសំខាន់។ សន្និបាតបូក សរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៣-២០១៤ និងលើកទិសដៅឆ្នាំសិក្សា ២០១៤-២០១៥ ជាឱកាសថ្មីមួយទៀត ដើម្បីពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ និង ពង្រឹងការទទួលខុសត្រូវរួមគ្នារវាងក្រសួង អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ។