1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. សមិទ្ធផល​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា...
សមិទ្ធផល​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១២-២០១៣

ក្នុង​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​គឺជា​របត់​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​លើក​ទី ១ សម្រាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា​ កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ។
ទន្ទឹម​នេះ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​យុទ្ធសាស្ត្រ​​ចតុកោណ​ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤ – ២០១៨ ៖ ការ​ពង្រឹង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ពង្រឹង​ការ​គ្រប់គ្រង ​បុគ្គលិក ការ​ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ​ ការ​បង្កើត​ធនាគារ​ខួរ​ក្បាល​វិស័យ​អប់រំ កំណែ​ទម្រង់​ឧត្តម​សិក្សា​ ការ​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ​នៅគ្រប់​កម្រិត​សិក្សា ការ​អភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ និង​កែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា។