1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. កំណែ​ទម្រង់​ការងារ​គ្រប់គ្រង​បុគ្គលិក
កំណែ​ទម្រង់​ការងារ​គ្រប់គ្រង​បុគ្គលិក

ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឱ្យគ្រប់ក្រសួងស្ថាប័ន បន្តធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។ 

ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចនូវចំណុចអាទិភាពចំនួន ៨ចំណុច ១.ការបង្កើនគុណភាពអប់រំ ២.ការពង្រឹងការគ្រប់គ្រងបុគ្គលិក ៣.ការពង្រឹងការប្រឡង គ្រប់ប្រភេទ ៤.កំណែទម្រង់ឧត្តមសិក្សា ៥.ការអភិវឌ្ឍសម្រាប់យុវជន នូវជំនាញបច្ចេក ទេសនិងជំនាញទន់ ៦.កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ៧.កំណែទម្រង់ការងារអប់រំ កាយ និងកីឡា ៨.ការបង្កើតធនាគារខូរក្បាលវិស័យអប់រំ។