1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. ស្ថិតិអប់រំ
  6. /
  7. សិ្ថតិ និងសូចនាករអប់រំ ២០១២-២០១៣
សិ្ថតិ និងសូចនាករអប់រំ ២០១២-២០១៣

អារម្ភកថា

សៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០១២-២០១៣​ផ្តល់​ជូននូវ​ព័ត៌មានជា​មូលដ្ឋាន​អំពី​សាលារៀន​សាធារណៈ រួមមាន មត្តេយ្យ សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះទូទៅ​នៅទូទាំង​ប្រទេស។ លោកនាយក​សាលារៀន​ជាអ្នករួម​វិភាគទាន​ដ៏​សំខាន់ក្នុង​ការផ្តល់​ទិន្នន័យ របស់​សាលារៀន។ ការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត បាន​ជួយពិនិត្យនិងធានា ភាព​ត្រឹមត្រូវ និងទាន់​​ពេលវេលា​របស់​​ទិន្នន័យ​ដែល​​បាន​ចងក្រង​ក្នុងសៀវភៅនេះ។

ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍបានសហការធ្វើឱ្យសៀវភៅស្ថិតិ និង​សូចនាករ​អប់រំ​នេះ​មានគុណភាពកាន់តែប្រសើរ ឡើងសម្រាប់ប្រើប្រាស់ទាំងថ្នាក់ជាតិ និង​អន្តរជាតិ ។ ស្ថិតិ និងសូចនាករ ទាំងនេះ​​ជា​ឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់​ការពិនិត្យ​​តាមដាន វាយតម្លៃ វិភាគ​ស៊ីជម្រៅ និង​ការសិក្សា​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍវិស័យ​អប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែល​បាន​​ផ្តល់ទិន្នន័យ​ស្ថិតិប្រជាជន​ដើម្បីជាមូលដ្ឋានក្នុងការគណនាសូចនាករអប់រំមួយចំនួន។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណ ជាពិសេសដល់អង្គការ UNICEF/Sida ដែលបាន និងកំពុង​ជួយ​គាំទ្រ​ដល់ការិយាល័យ​ប្រព័ន្ធ​ព័ត៌មានគ្រប់គ្រងអប់រំ (EMIS) ទាំងថវិកានិងបច្ចេកទេស ព្រមទាំង​អ្នកប្រើប្រាស់សៀវភៅស្ថិតិនេះ ដែល បានផ្តល់​នូវព័ត៌មាន​ត្រឡប់ល្អៗ ដើម្បី​ជាទុន​សម្រាប់​កែលម្អ​ការផលិត​សៀវភៅស្ថិតិ និងសូចនាករអប់រំ ឱ្យកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីជំនាញ ដែល​បានជួយរួម​ចំណែក​ដល់ការផលិតស្ថិតិ និងសូចនាករ​អប់រំ​កាន់តែ​ប្រសើរ​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៣
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

អ៊ឹម សិទ្ធី