1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. ស្ថិតិអប់រំ
  6. /
  7. ស្ថិតិ​បណ្ណាល័យ​សាលារៀន​ចំណេះទូទៅ ២០២១-២០២២
ស្ថិតិ​បណ្ណាល័យ​សាលារៀន​ចំណេះទូទៅ ២០២១-២០២២

សៀវភៅស្ថិតិបណ្ណាល័យសាលារៀនចំណេះទូទៅឆ្នាំសិក្សា២០២១-២០២២ ផ្តល់ព័ត៌មានជាមូលដ្ឋានអំពីបណ្ណាល័យសាលារៀនសាធារណៈរួមមាន បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ នៅទូទាំងប្រទេស។ គណៈគ្រប់គ្រងសាលារៀន និងបណ្ណារក្ស ជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់ ទិន្នន័យរបស់បណ្ណាល័យ។ ទិន្នន័យដែលបានចងក្រងក្នុងសៀវភៅនេះទទួលបានពីមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលបានចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងធានាបានភាពត្រឹមត្រូវ អាចយកទៅប្រើប្រាស់ស្របតាមគោលបំណង។ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសៀវភៅស្ថិតិបណ្ណាល័យសាលារៀនចំណេះទូទៅ ជាឧបករណ៍មានសារៈសំខាន់សម្រាប់ការពិនិត្យតាមដាន វាយតម្លៃ វិភាគស៊ីជម្រៅ និងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបណ្ណាល័យសាលារៀនឱ្យមានដំណើរការល្អ និងនិរន្តរភាព។ សៀវភៅស្ថិតិបណ្ណាល័យសាលារៀនចំណេះទូទៅនេះ មានលក្ខណៈល្អប្រសើរ សម្រាប់ប្រើប្រាស់ក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។