សៀវភៅសិ្ថតិ និងសូចនាករអប់រំក្រៅប្រព័ន្ធ ឆ្នាំ២០១៨ ផ្តល់ព័ត៌មានជាមូលដ្ឋានអំពីកម្មវិធីអក្ខរកម្ម ក្រោយអក្ខរកម្ម ចូលរៀនឡើងវិញ សមមូលបឋមសិក្សា បំពេញវិជ្ជា បង្កើនប្រាក់ចំណូល និងការងារមជ្ឈមណ្ឌលសិក្សាសហគមន៍ របស់មន្ទីរអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍។ គ្រូបង្រៀនតាមកម្មវិធីអប់រំក្រៅប្រព័ន្ធ និងមន្ត្រីអប់រំក្រៅប្រព័ន្ធ ឃុំ សង្កាត់ជាអ្នករួមវិភាគទានដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យរបស់ថ្នាក់ សាលា មជ្ឈមណ្ឌលសិក្សាសហគមន៍ដែលស្ថិតក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានជួយពិនិត្យ និងធានាភាពត្រឹមត្រូវ និងទាន់ពេលវេលារបស់ទិន្នន័យដែលបានចងក្រងក្នុងសៀវភៅនេះ។
ស្ថិតិ និងសូចនាករអប់រំក្រៅប្រព័ន្ធឆ្នាំ២០១៨
Related Posts