1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សេចក្ដីប្រកាសព័ត៌មាន
  6. /
  7. គាំទ្រគ្រូដើម្បីកែលម្អការរៀនសូត្ររបស់សិស្ស៖ MoEYS អង្គការយូណេស្កូ និងយូនីសែហ្វអបអរសាទរសមិទ្ធិផលនៃ...
គាំទ្រគ្រូដើម្បីកែលម្អការរៀនសូត្ររបស់សិស្ស៖ MoEYS អង្គការយូណេស្កូ និងយូនីសែហ្វអបអរសាទរសមិទ្ធិផលនៃ GPE-3

ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ក្នុងការបង្កើនលទ្ធភាពទទួលបានការអប់រំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអត្រាចុះពិតនៃការសិក្សានៅបឋមសិក្សាបានកើនឡើងពី ៨៧ ភាគរយក្នុងឆ្នាំ ២០០១ ដល់ ៩៧ ភាគរយនៅ ឆ្នាំ ២០២០។ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឱ្យក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ប្រទេសកម្ពុជាបាន កំណត់អាទិភាពដល់ការអភិវឌ្ឍគ្របង្រៀនដើម្បីបង្កើនគុណភាពនៃការអប់រំ និងដើម្បីឱ្យសិស្សានុសិស្សដែលចូល រៀននៅសាលាទទួលបានចំណេះដឹង និងជំនាញ ជាពិសេសសមត្ថភាពស្នូល ដូចជាអំណានភាសាខ្មែរ និងគណិតវិទ្យា ដែលគាំទ្រដល់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងការសិក្សារបស់ពួកគេ។