គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ

គោលដៅ
គម្រោង​មាន​គោលដៅ​ ពង្រឹង​គុណភាព​នៃ​ការអប់រំ​នៅ​តាម​សាលារៀន​ ដោយ​ផ្តោត​ការ​គាំទ្រ​ដ៏​ប្រយ័ត្នប្រយែង​ចំពោះ​ការអភិវឌ្ឍ​និង ការ​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ (២) ការ​អភិវឌ្ឍ​វិជ្ជាជីវៈ គ្រូបង្រៀន (៣) ការ​ពង្រឹង​ការអប់រំ​នៅ​មធ្យមសិក្សា ។
ឥទ្ធិពល
ឥទ្ធិពល ​នៃ​គម្រោង នឹង​គឺ​ជា​កំណើន​ចំនួន​ប្រជាជន​ដែល​បាន​ទទួល ការអប់រំ​និង​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​គ្រប់​មជ្ឈដ្ឋាន ទាំង​អស់​នៃ​ប្រជាជន​កម្ពុជា ជាពិសេស សិស្ស​នារី​និង​សិស្ស​មក​ពី​តំបន់ ដាច់​ស្រយាល​និង​តំបន់​ជួប​ការ​លំបាក ។
លទ្ធផល
លទ្ធផល ​របស់​​គម្រោង នឹង​គឺ​ជា​​ការ​លើក​​ស្ទួយ​គុណភាព​ និង​សមធម៌​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ ជា​មួយ​ការ​អប់រំ​នៅ​មធ្យមសិក្សា កាន់​តែ​មាន​ប្រសិទ្ធភាព សមត្ថភាព​គ្រូបង្រៀន​កាន់​តែ​ប្រសើរ​ឡើង និង​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​កាន់​តែ​រឹងមាំ​ឡើង ។

រចនា​សម្ព័ន្ធ​គ្រប់គ្រង​គម្រោង
កាលបរិច្ឆេទ​ចាប់​ផ្តើម​គម្រោង EEQP គឺ​ថ្ងៃ​ទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៨ ។
គម្រោង ​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​គណៈកម្មាធិការ​ដឹក​នាំ គម្រោង (PSC) មួយ និង គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី គ្រប់គ្រង​គម្រោង (PMS) មួយ ដែល​រួម​មាន​នាយក គម្រោង​មួយ​រូប ប្រធាន​គម្រោង​មួយ​រូប និង មន្ត្រី​ជំនួយ​មួយ​ចំនួន ។

រចនា​សម្ព័ន្ធ​គ្រប់គ្រង​

សមាសភាគ​ទី ១ ៖ ការគ្រប់គ្រង​ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ
លទ្ធផល​រំពឹង​ទុក

១. ការ​យល់ដឹង​អំពី​ច្បាប់​ស្ដី​ពី​ការ​អប់រំ និង គោលនយោបាយ បញ្ជ្រាប​យ៉េនឌ័រ​របស់​ក្រសួងអប់រំ យុវជន និង កីឡា
២. ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​ការងារ​គ្រប់គ្រង​និង ការអប់រំ​គ្រូ​បង្រៀន
៣. ការពិនិត្យ​ឡើង​វិញ​លើ​តួនាទី​ និង​មុខងារ​នៃក្រសួងអប់រំ យុវជន និង កីឡា នៅ​រដ្ឋបាល​ថ្នាក់​កណ្តាល រាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ និង សាលារៀន
៤. ការ​ពង្រឹង​វិទ្យាស្ថានជាតិអប់រំ
៥. ពង្រឹង​ប្រព័ន្ធ​ពត៌មាន​នៅ​ថ្នាក់ជាតិ រាជធានី-ខេត្ត ស្រុក-ខ័ណ្ឌ និង សាលារៀន
៦. ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ និង​ប្រព័ន្ធ​ធានា​គុណភាព​នៅ​តាម​សាលារៀន​និង​សាលា​គរុកោសល្យ
៧. ការ​កែលំអ​សមត្ថភាព​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា និង ក្រុម​ប្រឹក្សា​អនុម័ត​សម្ភារ​អប់រំ ។

សមាសភាគ​ទី ២ ៖ ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន
លទ្ធផល​រំពឹង​ទុក

១. ការ​លើក​កម្ពស់​សមត្ថភាព​គ្រប់គ្រង​នៃ​ស្ថាប័ន​បណ្ដុះបណ្ដាល​គ្រូ
២. ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​រូបវ័ន្ត រួម​ទាំង ICT នៅ​តាម ស្ថាប័ន​បណ្តុះបណ្តាល​គ្រូ
៣. ការ​បង្កើន​ការ​ចូល​រៀន​របស់​គរុសិស្ស​នារី​និង​គរុសិស្ស​មក​ពី តំបន់​ជួប​ការលំបាក​នៅ​សាលា​គរុកោសល្យ​រាជធានី-ខេត្ត និង វិទ្យាស្ថាន​ជាតិអប់រំ
៤. ការ​បង្កើន​សមត្ថភាព​និង​បំណិន​គ្រូឧទ្ទេស​នៅ​​ក្នុង​កម្មវិធី បណ្ដុះបណ្ដាល​​គ្រូ
៥. ការ​បង្កើន​សមត្ថភាព​និង​បំណិន​គ្រូបង្រៀន​នៅ​មធ្យមសិក្សា
៦. ណែនាំ​ឱ្យ​ចេះ​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ សម្រាប់​ការងារ​បណ្តុះបណ្តាល​គ្រូ ។

សមាសភាគ​ទី ៣ ៖ ការ​ពង្រឹង​ការអប់រំ​នៅ​មធ្យមសិក្សា
លទ្ធផល​រំពឹង​ទុក

១. ផែនការ​អភិវឌ្ឍន៍​អប់រំ​មធ្យមសិក្សា
២. ការ​ពង្រឹង​បណ្ដាញ​សាលារៀន​មធ្យមសិក្សា ការគ្រប់គ្រង​សាលារៀន និង ការ​ធ្វើ​ផែនការ​កែ​លំអ​សាលារៀន
៣. ការ​បង្កើន​ការ​ចូល​រៀន​របស់​សិស្ស​នារី និង កុមារ​មក​ពី តំបន់​ដាច់​ស្រយាល​និង​តំបន់​ជួប​ការ​លំបាក
៤. ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​រូបវ័ន្ត​សាលា​មធ្យមសិក្សា
៥. កម្មវិធី​សិក្សា​តាម​ផ្នែក​ជា​អាទិភាព រួម​ទាំង ICT ត្រូវ​បាន​អភិវឌ្ឍ និង​ប្រើប្រាស់​ក្នុង​សាលា​មធ្យម​សិក្សា
៦. ការ​ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល និង​សៀវភៅ​គ្រូ​ដល់ សាលា​មធ្យម​សិក្សា​ទុតិយភូមិ​ទាំង​អស់
៧. ការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​នៅ​មធ្យម​សិក្សា គឺ​ផ្អែក​លើ​ស្តង់ដារ​កម្មវិធី​សិក្សា ។

ទាញយកឯកសារ

  • EEQP Brochure_kh