
កម្ពុជា-ចិនចុះ MoU បង្កើតកម្មវិធីសិក្សាភាសាចិនសាកល្បងនៅសាលារដ្ឋមួយចំនួន
ភ្នំពេញៈ តំណាងរដ្ឋាភិបាលកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ក្នុងការអភិវឌ្ឍរួមគ្នាបង្កើតឱ្យមានកម្មវិធីសិក្សាភាសាចិនសាកល្បងនៅក្នុងសាលារដ្ឋមួយចំនួនដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ។ MoU នេះ ត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ជួន ណារ៉ុន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting)
ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន បានដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២