1. Home
  2. /
  3. ដំណឹងថ្មីៗ

ដំណឹងថ្មីៗ

កម្មវិធីរត់បណ្តាក់ជុំវិញពិភពលោក នៅកម្ពុជាដើម្បីអបអរសាទរការប្រកួតកីឡាអូឡាំពិក នៅទីក្រុងបារីស ឆ្នាំ២០២៤

កម្មវិធីរត់បណ្តាក់ជុំវិញពិភពលោក នៅកម្ពុជាដើម្បីអបអរសាទរការប្រកួតកីឡាអូឡាំពិក នៅទីក្រុងបារីស ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានលោក JacquesPellet អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរត់បណ្តាក់ជុំវិញពិភពលោក (Relais autourdu monde) ឆ្នាំ២០២៣ ពហុកីឡដ្ឋានជាតិអូឡាំពិក។

សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (គ្រូបង្រៀននៅគ្រឹះស្ថានឧត្ដមសិក្សា)

សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (គ្រូបង្រៀននៅគ្រឹះស្ថានឧត្ដមសិក្សា)

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិត និងសាធារណៈជន ឱ្យបានជ្រាបថា៖ ក្រសួង នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៨០នាក់ សម្រាប់បម្រើការងារនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមួយចំនួន។

កិច្ចជំនួបពិភាក្សាជាមួយនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា

កិច្ចជំនួបពិភាក្សាជាមួយនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) ដែលទើបទទួលការតែងតាំងថ្មី។

ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ

ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូក្រសួងការបរទេស និងពាណិជ្ជកម្មនៃសាធារណរដ្ឋហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ៕

ពិធីសម្ពោធបណ្ណាល័យនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន  សែន ខេត្តកណ្តាល

ពិធីសម្ពោធបណ្ណាល័យនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល

កណ្តាល៖ នៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យក្រោយពីបានធ្វើការជួសជុលកែលម្អរួចដោយបានបំពាក់នូវគ្រឿងបរិក្ខារទំនើបទាន់សម័យ មានកន្លែងអង្គុយមានផាសុខភាព ម៉ាស៊ីនត្រជាក់ មានបន្ទប់ពហុបំណង និងបន្ទប់បំរើការងាររបស់បណ្ណារក្ស និងបញ្ជកុំព្យូទ័រ ព្រមទាំងសៀវភៅជាភាសាបារាំង អង់គ្លេស និងភាសាខ្មែរជាច្រើនសម្រាប់ស្រាវជ្រាវផងដែរ។

សម្តេចតេជោ ហ៊ុន សែន៖ “កំណែទម្រង់ វិស័យអប់រំធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម និងលុបបំបាត់វប្បធម៌អន្តរាគមន៍ នានា”

សម្តេចតេជោ ហ៊ុន សែន៖ “កំណែទម្រង់ វិស័យអប់រំធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម និងលុបបំបាត់វប្បធម៌អន្តរាគមន៍ នានា”

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២ សរុបចំនួន១០៤៩នាក់ ដែលនេះជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ការលើកទឹកចិត្តដ៏ធំធេងដល់សិស្សានុសិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តដល់ឱ្យសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្ទាប់ខិតខំប្រឹងប្រែងរៀនសូត្រ។

Search & Filters