ទីក្រុងបាលី៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអប់រំប្រទេសសមាជិក G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមប្រធានបទ “ការស្តារឡើងវិញឱ្យប្រសើរឡើងសម្រាប់ទាំងអស់គ្នា Recover Together, Recover Stronger”។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអប់រំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ដោយផ្តោតលើការធ្វើកំណែទម្រង់ និងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំកម្ពុជា ដែលមានអាទិភាពសំខាន់ៗចំនួន៨៖
១. ដំណើរការសាលារៀន និងការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស
២. ការធ្វើកំណែទម្រង់សាលារៀនដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀនប្រកបដោយប្រសិទ្ធភាព
៣. ការពង្រឹងគុណភាពគ្រូបង្រៀន
៤. ការអប់រំឌីជីថល
៥. ការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
៦. អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជន
៧.ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា
៨. ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ។
កំណែទម្រង់វិស័យអប់រំកម្ពុជាឆ្លើយតបទៅនឹងអាទិភាពវិស័យអប់រំទាំងបួនរបស់ប្រទេសសមាជិកG20 ដែលរួមមាន គុណភាពអប់រំជាសកល ការអប់រំឌីជីថល សាមគ្គីភាព និងភាពជាដៃគូ និងតម្រូវការងារនាពេលអនាគត៕
០១ កញ្ញា ២០២២ | ទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី
#G20
ការធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអប់រំប្រទេសសមាជិក G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី
Related Posts