1. Home
  2. /
  3. កីឡា
  4. /
  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីអបអរសាទរការរាប់ថយក្រោយ...
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីអបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីអបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រាជធានីភ្នំពេញ៖ កម្ពុជាបានប្រារព្ធពិធីអបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលនេះជាប្រព្រឹត្តិការណ៍ដ៏សំខាន់បន្ទាប់ពីការរង់ចាំអស់រយៈពេល៦៤ឆ្នាំកន្លងមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារាហ្គេម (CAMAPGOC) លើកទី១២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពពិធីអបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលពិធីនេះប្រារព្ធធ្វើនៅកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៕

Via: ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP
២៥ មករា ២០២៣ | រាជធានីភ្នំពេញ