1. Home
  2. /
  3. អប់រំ
  4. /
  5. ស្តង់ដារ​សមត្ថភាព​នាយក​សាលា​គរុកោសល្យ
ស្តង់ដារ​សមត្ថភាព​នាយក​សាលា​គរុកោសល្យ

គុណភាពនៃស្ថាប័នបណ្តុះបណ្តាលគ្រូមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏នៅមានលក្ខណៈដោយ ឡែកដែលពុំអាចកំណត់កម្រិតគុណភាពមួយបានសមស្របនៅឡើយ ពោលគឺសមត្ថភាពនាយកគ្រប់គ្រងនៅ សាលាគរុកោសល្យពុំស្មើគ្នា ។ ក្រសួងអប់រំយុវជន និងកីឡាបានកសាង ស្តង់ដារសមត្ថភាពនាយកសាលាគរុកោសល្យ នេះឡើង ដើម្បីឱ្យការគ្រប់គ្រងការងារបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនមានកម្មវិធី និងទិសដៅច្បាស់លាស់ ដោយធានាបាននូវគុណភាពសមស្រប ក្នុងគោលបំណងឱ្យនាយកមានសមត្ថភាពដល់កម្រិតស្តង់ដារមួយសមស្រប ប្រហាក់ប្រហែលនឹងនាយកសាលាគរុកោសល្យក្នុងតំបន់ ។