គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
ផ្សេងទៀត

គោលនយោបាយជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច
កុមារតូចទាំងអស់ចាប់ពីកកំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍ ពិសេសកុមារតូចរងគ្រោះ៖ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា
អភិវឌ្ឍយុវជនឱ្យមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា
ការហ្វឹកហាត់អប់រំកាយនិងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា។ ជាទូទៅ
ការអប់រំកាយនិងកីឡាជាធាតុសំខាន់នៃការអប់រំពេញមួយជីវិតនៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំ កាយនិងកីឡាធានាអភិវឌ្ឍនិងរក្សាការពារកម្លាំងកាយ បញ្ញា ស្មារតី និងសីលធម៌របស់
មនុស្សលោក។

គោលនយោបាយជាតិ ស្ដីពីសុខភាពសិក្សា
គោលនយោបាយនេះ មានគោលបំណង ឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំ មានសុខភាព និង សុខុមាលភាពល្អ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ។