
គោលនយោបាយជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច
កុមារតូចទាំងអស់ចាប់ពីកកំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍ ពិសេសកុមារតូចរងគ្រោះ៖ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា
អភិវឌ្ឍយុវជនឱ្យមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា
ការហ្វឹកហាត់អប់រំកាយនិងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា។ ជាទូទៅ
ការអប់រំកាយនិងកីឡាជាធាតុសំខាន់នៃការអប់រំពេញមួយជីវិតនៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំ កាយនិងកីឡាធានាអភិវឌ្ឍនិងរក្សាការពារកម្លាំងកាយ បញ្ញា ស្មារតី និងសីលធម៌របស់
មនុស្សលោក។

គោលនយោបាយជាតិ ស្ដីពីសុខភាពសិក្សា
គោលនយោបាយនេះ មានគោលបំណង ឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំ មានសុខភាព និង សុខុមាលភាពល្អ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ។

គោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត
នៅក្នុងក្របខណ្ឌសកល និងតំបន់ ការអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធាន មនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ការអប់រំតាមគ្រប់រូបភាពទាំងក្នុង ប្រព័ន្ធ ក្រៅប្រព័ន្ធ និងក្រៅផ្លូវការ ជាមគ្គុទេសក៏រួមចំណែកដ៏សំខាន់ក្នុងការធានាឱ្យការសិក្សាមានគុណ ភាពប្រកបដោយសមធម៌ បរិយាបន្ន និងឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

របាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងការធ្វើចំណោលដល់២០២៥
ក្នុងរយៈពេល ២ឆ្នាំកន្លះ នៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្រសួង អប់រំ យុវជន និងកីឡា បានប្រឹងប្រែងអនុវត្តកម្មវិធី សកម្មភាពរបស់ខ្លួនយ៉ាងសកម្ម និងជម្នះរាល់ឧបសគ្គ នានា ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីធានាបាននូវដំណើរការសិក្សាទាំងរូបភាពផ្ទាល់ និងតាមអនឡាញ។...

ស្តង់ដារសមត្ថភាពនាយកសាលាគរុកោសល្យ
គុណភាពនៃស្ថាប័នបណ្តុះបណ្តាលគ្រូមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏នៅមានលក្ខណៈដោយ ឡែកដែលពុំអាចកំណត់កម្រិតគុណភាពមួយបានសមស្របនៅឡើយ ពោលគឺសមត្ថភាពនាយកគ្រប់គ្រងនៅ សាលាគរុកោសល្យពុំស្មើគ្នា ។ ក្រសួងអប់រំយុវជន និងកីឡាបានកសាង ស្តង់ដារសមត្ថភាពនាយកសាលាគរុកោសល្យ នេះឡើង...

គោលនយោបាយ ស្ដីពី ចក្ខុវិស័យឧត្ដមសិក្សា ២០៣០
គោលនយោបាយនេះ នឹងធានាសមធម៌និងការចូលរៀនរបស់និស្សិត ប្រសិទ្ធភាព និងភាពរលូននៃការសម្របសម្រួលនិងគ្រប់គ្រងនៅឧត្តមសិក្សា និងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ប្រព័ន្ធឧត្តមសិក្សា និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងរួមចំណែក ពេញលេញដល់ការអភិវឌ្ឍប្រទេសជាតិ។ គោលនយោបាយនេះ...

គោលនយោបាយជាតិ ស្ដីពីការគាំពារ និងការអភិវឌ្ឍន៍កុមារតូច
រាជរដ្ឋាភិបាលតែងយល់ អំពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលជាគុណ ប្រយោជន៍ដល់អនាគតរបស់កុមារម្នាក់១ ក្នុងការក្លាយខ្លួនទៅជាសសរទ្រូងនៃប្រទេសជាតិ ។ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ការងារអាទិភាព ហើយជាផ្នែកមួយខានមិនបាននៃការអប់រំសម្រាប់ទាំងអស់ គ្នា...

ផែនការសកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ២០១៤-២០១៨
សកម្មភាពអាទិភាពទាំងឡាយដែលបានដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិនេះរួមមាន យន្តការនិងការងាររៀបចំក្របខណ្ឌគតិយុត្ត ការកែលម្អយន្តការពិនិត្យតាមដាននិងវាយតម្លៃការ អភិវឌ្ឍសមត្ថភាព ការពង្រីកសេវាអប់រំនិងថែទាំសុខភាពដល់ស្ត្រីនិងកុមារតូច ការផ្តល់ការអប់រំ...

គោលនយោបាយ ស្ដីពី ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
ជាការពិតណាស់ ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាចូលរួមយ៉ាង សកម្មក្នុងដំណើរការអភិវឌ្ឍប្រទេស ដោយផ្តោតលើវិធានការដោះស្រាយបញ្ហាក្នុងជីវិតរស់នៅ ជាក់ស្តែង និងការអភិវឌ្ឍនូវផលិតផល និងមធ្យោបាយថ្មីៗដែលនឹងជួយសម្រួល និងកែលម្អជីវិត និងការរស់រានប្រចាំថ្ងៃ។...

ការផ្ដល់ប្រឹក្សាអាជីព និងព័ត៌មានស្ដីពីការសិក្សាជំនាញ
ឯកសារ«ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីពីការសិក្សាជំនាញ» នេះ គឺជាឯកសារដែលបាន ចងក្រងឡើង ដើម្បីជួយសម្រួលដល់ដំណើរការអនុវត្តរបស់ក្រុមគ្រផ្តល់ប្រឹក្សាអាជីពនៅតាមគ្រឹះស្ថាន មធ្យមសិក្សា។ ខ្លឹមសារសំខាន់ក្នុងឯកសារនេះ ត្រូវបានបែងចែកជា ៥ ផ្នែកគឺ ទី១: ការស្គាល់ខ្លួនឯង ទី២:...