ប្រព័ន្ធធានាគុណភាពអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជារៀបចំឡើង ដើម្បីធ្វើឲ្យការអប់រំនិងការ បណ្តុះបណ្តាលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិនិងមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅ ក្នុងសហគមន៍សិក្សានិងវិជ្ជាជីវៈអន្តរជាតិ។ ក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា(ក.គ.ជ.ក)ជាធាតុសំខាន់ចាំបាច់ មួយនៅក្នុងប្រព័ន្ធធានានិងទទួលស្គាល់គុណភាពអប់រំដែលធានាឲ្យមានសង្គតិភាពនៃការអប់រំនិងការ បណ្តុះបណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក.គ.ជ.ក ជាឧបករណ៍ថ្នាក់ជាតិសម្រាប់ធ្វើការអភិវឌ្ឍនិងធ្វើចំណាត់ថ្នាក់នៃគុណវុឌ្ឍស្របតាម លក្ខណវិនិច្ឆ័យនៃកម្រិតសិក្សាដែលបានសម្រេច ហើយក៏ជាគោលនយោបាយនិងយុទ្ធសាស្រ្តមួយក្នុងការ ធានាបាននូវគុណភាពអប់រំនិងបណ្តុះបណ្តាលដែលធ្វើឲ្យលទ្ធផលសិក្សាមានលក្ខណៈស្តង់ដាច្បាស់លាស់ ព្រមទាំងមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ជាតិនិងអន្តរជាតិ។