1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. គោលនយោបាយ​ជាតិ ស្ដីពី ការសិក្សា​ពេញ​មួយ​ជីវិត
គោលនយោបាយ​ជាតិ ស្ដីពី ការសិក្សា​ពេញ​មួយ​ជីវិត

បញ្ញត្តិនៃ «ការសិក្សាពេញមួយជីវិត» ឆ្នាំ១៩៧២ ជាបញ្ញត្តិគោលមួយដែលបានដាក់ បញ្ចូលទៅក្នុងគោលនយោបាយអប់រំរបស់ប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍ។ តាមរយៈបញ្ញត្តិនៃការសិក្សាពេញមួយជីវិតនេះ បានលេចឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា សិទ្ធិទទួលបានការអប់រំ ការចុះឈ្មោះចូលរៀន និងគុណភាពអប់រំ ដែលមិនទាន់ឆ្លើយតបនឹង ការវិវត្តរបស់ពិភពលោក (ការអប់រំសម្រាប់ទាំងអស់គ្នា ឆ្នាំ១៩៩០ នៅជទៀន ប្រទេសថៃ)។ គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា ត្រូវបានពិនិត្យឡើងវិញក្នុងឆ្នាំ២០០០ នៅដាកា ប្រទេសសេណេហ្គាល់ ស្របពេលដែលប្រទេសជឿនលឿនបានផ្តោតលើការអប់រំជនពេញវ័យ អំពីជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។