1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. គោល​នយោបាយ​ស្ដី​ពី​កម្មវិធី​សមមូល​អប់រំ​ក្រៅ​ប្រព័ន្ធ
គោល​នយោបាយ​ស្ដី​ពី​កម្មវិធី​សមមូល​អប់រំ​ក្រៅ​ប្រព័ន្ធ

កម្មវិធីសមមូល គឺជាកម្មវិធីអប់រំក្រៅប្រព័ន្ធមួយដែលមានតម្លៃសមមូលនឹងកម្មវិធីអប់រំក្នុង ប្រព័ន្ធ ។ ខ្លឹសារនៃកម្មវិធីនេះ គឺបានជ្រើសសម្រាំងចេញពីខ្លឹមសារសំខាន់ៗនៃកម្មវិធីសិក្សាចំណេះទូទៅ ដោយផ្សារភ្ជាប់ទៅនឹងកម្មវិធីបញ្ចុះបណ្តាលជំនាញមុខរបរចាំបាច់សម្រាប់ប្រកបការងារចិញ្ចឹមជីវិត ក្នុង គោលបំណងដូចខាងក្រោម :

១. ផ្តល់ឱកាសជាថ្មីដល់កុមារ យុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងមនុស្សពេញវ័យទាំងអស់ដែលមិនមានឱកាសរៀននៅសាលារៀន       អប់រំក្នុងប្រព័ន្ធអាចចូលរៀនបន្តការសិក្សា និងបញ្ចប់ដោយជោគជ័យតាមកម្មវិធី សមមូលអប់រំក្រៅប្រព័ន្ធនៅគ្រប់ភូមិសិក្សា។ 

២. ផ្តល់វិញ្ញាបនបត្រ ឬសញ្ញាបត្រសមមូលនឹងផ្នែកអប់រំក្នុងប្រព័ន្ធ ដល់សិស្សដែល ប្រឡងជាប់បញ្ចប់ភូមិសិក្សានីមួយៗ ។ 

៣. អភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកសម្រេចគោលដៅអប់រំសម្រាប់ទាំងអស់ គ្នាប្រកបដោយគុណភាព។