ការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការស្វែងរកឧត្តមភាពនៅលើពិភពលោក បាន ជំរុញឱ្យប្រទេសនីមួយៗខិតខំធ្វើការប្រកួតប្រជែងផលិតផល និងសេវាកម្មរបស់ខ្លួន។ ធនធានមនុស្សជាកម្លាំងចលករក្នុងការសម្រេចបំណងប្រាថ្នានេះ។ គ្រូបង្រៀនត្រូវបានគេទទួលស្គាល់និងឱ្យតម្លៃខ្ពស់ ថាមានតួនាទី និងភារកិច្ចដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងផ្តល់វិភាគទានដល់ការអភិវឌ្ឍ បុគ្គល គ្រួសារ សហគមន៍ សង្គមជាតិ និងសកលលោក។ ការទទួលស្គាល់នេះបានស្តែងចេញតាមរយៈ ការប្រារព្ធទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ។ ចំណេះដឹង ជំនាញ សីលធម៌ និងលក្ខណសម្បត្តិដែលជា តម្រូវការចាំបាច់សម្រាប់គ្រូបង្រៀនមានការប្រែប្រួលទៅតាមតម្រូវការក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យានៃសង្គមពុទ្ធិ។
គោលនយោបាយស្ដីពីគ្រូបង្រៀន
ទាញយកឯកសារ
Related Posts