ក្នុងឆ្នាំសិក្សា២០១៣-១៤ក្រសួងអប់រំ យុវជន និងកីឡាមានបុគ្គលិកបង្រៀនសរុបស្មើនឹង៨៣%ធៀបនឹងបុគ្គលិកទាំងអស់។បច្ចុប្បន្នក្នុងចំណោមបុគ្គលិកបង្រៀនសរុប៨៨.៨១៨នាក់គ្រ បង្រៀននៅសាលាបឋមសិក្សាមាន៥២%នៅមធ្យមសិក្សាបឋមភូមិមាន៣១%នៅមធ្យមសិក្សាទុតិយភូមិមាន១២% និងនៅមត្តេយ្យសិក្សាមាន៥%។បញ្ហាដែលគួរយកចិត្តទុកដាក់ក្នុងការផ្គត់ ផ្គង់គ្របង្រៀនគឺលំហូរចេញពីក្របខ័ណ្ឌគ្របង្រៀនដែលមាន២.០១៧នាក់នៅឆ្នាំ២០១២និង២.១៣៧នាក់នៅឆ្នាំ២០១៣។ចំនួននេះមានទំហំធំបើធៀបនឹងចំនួនក្របខ័ណ្ឌថ្មីដែលក្រសួងអប់រំ យុវជន និងកីឡាត្រូវបណ្តុះបណ្តាលរៀងរាល់ឆ្នាំចំនួនប្រមាណ៥.០០០នាក់។នៅកម្រិតមធ្យមសិក្សាទុតិយភូមិអត្រារិចរិលរបស់គ្រូបង្រៀននៅតែបន្តកើនឡើងដែលបង្កបញ្ហាដល់ការផ្គត់ផ្គង់គ្រូ បង្រៀននិងធ្វើឱ្យប៉ះពាល់ដល់គុណភាពសិក្សារបស់សិស្ស។ការប្រើប្រាស់គ្រូបង្រៀនដែលរួមបញ្ចូលទាំងការពង្រាយនិងផលធៀបគ្រ-សិស្សមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ នៅឡើយទេ។