ប្រព័ន្ធកម្រងសាលារៀន គឺជាយន្តការដែលជួយសម្របសម្រួលការងាររវាងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និង សាលារៀន ។ ប្រព័ន្ធកម្រងសាលារៀនអាចមានដំណើរការល្អទៅបាន គឺអាស្រ័យ ទៅលើជំនឿទុកចិត្តរបស់លោកគ្រូ-អ្នកគ្រូ និង នាយកសាលាដែលជាសមាសភាពសំខាន់បំផុតក្នុងការលើកកម្ពស់ គុណភាពអប់រំនៅក្នុងកម្រិតអប់រំមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ។ មកដល់ពេលនេះ កម្រងសាលារៀនបាន ដើរតួនាទី ជាវេទិកាសេរី ប្រជាធិបតេយ្យ ដែលផ្តល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូ នាយកសាលា និង សិស្សានុសិស្ស បានបញ្ចេញមតិ ពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីការងារអប់រំនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងបង្ហាញពីតួនាទីយ៉ាង សំខាន់បំផុតរបស់សហគមន៍ ក្នុងការអភិវឌ្ឍសាលារៀន។
គោលនយោបាយ ស្ដីពី ការអភិវឌ្ឍកម្រងសាលារៀន
Related Posts