គោលនយោបាយស្តីពីកិច្ចការពារកុមារនៅសាលារៀន មានគោលបំណងជំរុញលើក កម្ពស់ ឱ្យមានការបង្កើតនូវបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព សុខុមាលភាព និងផ្តល់ ការគាំទ្រដល់កុមារគ្រប់រូបដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ វា ជាឯកសារមួយលើកកម្ពស់ការប្តេជ្ញាចិត្ត និងការចូលរួមរបស់សហគមន៍ ដើម្បីផ្តល់ការការពារ ដល់កុមារ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាអភិក្រម ឬវិធីសាស្ត្រការពារកុមារនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយផ្តោតសំខាន់លើយុទ្ធសាស្ត្រទប់ស្កាត់ជាមុនសម្រាប់អន្តរាគមន៍ទាន់ពេលវេលា ដើម្បីគាំទ្រដល់កុមារដែល រងគ្រោះពីការរំលោភបំពាននានា និងកុមារដែលកំពុងប្រឈមនឹងហានិភ័យ។ គោលនយោបាយ នេះក៏មានតួនាទីសំខាន់សម្រាប់ឱ្យសាលារៀនកាត់បន្ថយ ការរំលោភបំពានលើកុមារ ការកេង ប្រវ័ញ្ច ការមិនអើពើចំពោះកុមារ និងការទទួលខុសត្រូវដែលមានចំពោះកុមារ ។ លើសពីនេះ កុមារមានសិទ្ធិទទួលបានបរិយាកាសរៀនសូត្រមួយប្រកបដោយសុវត្ថិភាព និងពុំមានអំពើហិង្សា។ វាជំរុញមិនឱ្យមានការអត់ឱនចំពោះអំពើហិង្សា ការរំលោភបំពានការកេងប្រវ័ញ្ច និងការមិនអើពើ ចំពោះកុមារឡើយ។
គោលនយោបាយ ស្ដីពី កិច្ចការពារកុមារនៅសាលារៀន
Related Posts