គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល) ត្រូវបានអនុម័តនៅឆ្នាំ២០១២ ក្នុងពេលដំណាលគ្នានឹងគោលនយោបាយស្តី ពីធនធានមនុស្សក្នុងវិស័យអប់រំដែលត្រូវបានអនុម័តដោយបានកំណត់គោលដៅ គោលបំណង និងយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍធនធាន មនុស្សឱ្យ មានប្រសិទ្ធភាព ឆ្លើយតបនិងស័ក្តិសិទ្ធ។ ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយស្តីពីធនធានមនុស្សក្នុងវិស័យអប់រំជាជំហានបន្ទាប់ដែលមានគោលបំណងផ្ដល់ការចង្អុលទិស មួយច្បាស់លាស់ដល់អ្នកពាក់ព័ន្ធសម្រាប់ការអនុវត្ត។
ផែនការសកម្មភាព ស្ដីពី ធនធានមនុស្សក្នុងវិស័យអប់រំ
Related Posts