1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. របាយការណ៍​ពិនិត្យ​តាមដាន​ជា​សកល​លើ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា ២០១៥ ៖ សមិទ្ធផល...
របាយការណ៍​ពិនិត្យ​តាមដាន​ជា​សកល​លើ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា ២០១៥ ៖ សមិទ្ធផល និង​បញ្ហា​ប្រឈម

របាយការណ៍នេះ គឺជាឯកសារបោះពុម្ពផ្សាយឯករាជ្យមួយ រៀបចំដោយអង្គការយូណេស្កូ ក្នុងនាមតំណាងឱ្យសហគមន៍ អន្តរជាតិ។ របាយការណ៍នេះ គឺជាលទ្ធផលនៃការសហការគ្នារវាងសមាជិករបស់ក្រុមរៀបចំរបាយការណ៍ជាមួយនឹង មនុស្សជាច្រើននាក់ផ្សេងទៀត ក៏ដូចជាជាមួយនឹងទីភ្នាក់ងារ ស្ថាប័ន និងរដ្ឋាភិបាលជាច្រើន។ 

ការប្រើឈ្មោះ និងមុខតំណែង និងការបង្ហាញពីសម្ភារឯកសារនានា នៅក្នុងឯកសារបោះពុម្ពផ្សាយនេះ មិនមែនមានន័យ ថាជាការសម្តែងពីការយល់ឃើញអ្វីមួយរបស់យូណេស្តអំពីស្ថានភាពច្បាប់របស់ប្រទេស ដែនដី ទីក្រុង ឬតំបន់ ណាមួយ ឬអាជ្ញាធររបស់ប្រទេស ដែនដី ទីក្រុង ឬតំបន់នោះ ឬពាក់ព័ន្ធជាមួយនឹងការកំណត់ព្រំប្រទល់ដែនរបស់ ប្រទេស ដែនដី ទីក្រុង ឬតំបន់នោះឡើយ។ 

ក្រុមរៀបចំរបាយការណ៍ពិនិត្យតាមដានសកលលើការអប់រំសម្រាប់ទាំងអស់គ្នាជាអ្នកទទួលខុសត្រូវលើការជ្រើសរើស និងការបង្ហាញពីព័ត៌មាននានា និងលើទស្សនៈយល់ឃើញនានា នៅក្នុងសៀវភៅនេះ ដែលមិនចាំបាច់ជាទស្សនៈយល់ ឃើញរបស់យូណេស្កឡើយ និងពុំតម្រូវឱ្យយូណេស្កូមានកាតព្វកិច្ចអ្វីនោះដែរ។ ប្រធានក្រុមការងារនេះ គឺជាអ្នកទទួល ខុសត្រូវជារួមលើគំនិត និងទស្សនៈយល់ឃើញ នៅក្នុងរបាយការណ៍នេះ។