1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. របាយការណ៍​ពិនិត្យ​តាម​ដាន​ជា​សកល​​លើ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា
របាយការណ៍​ពិនិត្យ​តាម​ដាន​ជា​សកល​​លើ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា

របាយការណ៍នេះ គឺជាការបោះពុម្ពផ្សាយឯករាជ្យ រៀបចំឡើងដោយយូណេស្កូ តាងនាមតំណាងឱ្យសហគមន៍ អន្តរជាតិទាំងមូល។ របាយការណ៍នេះ គឺ ជាសមិទ្ធផលនៃការសហការរួមគ្នានៃសមាជិករបស់ក្រុមការងារតាក់តែង របាយការណ៍ ក៏ដូចជាបុគ្គលផ្សេងទៀត ទីភ្នាក់ងារ ស្ថាប័ន និងរដ្ឋាភិបាលនានាផងដែរ។

ឈ្មោះ និងការបង្ហាញព័ត៌មាននានា នៅក្នុងឯកសារបោះពុម្ពផ្សាយនេះ ពុំមែនជាការបង្ហាញពីការយល់ឃើញអ្វីមួយរបស់យូណេស្ក ពាក់ព័ន្ធនឹងស្ថានភាព ផ្លូវច្បាប់របស់ប្រទេស ដែនដី ទីក្រុង ឬតំបន់ណាមួយ ឬអាជ្ញាធររបស់ប្រទេស ដែនដី ទីក្រុង ឬតំបន់នោះ ឬពាក់ព័ន្ធទៅនឹងការកំណត់ព្រំប្រទល់របស់ប្រទេស ដែនដី ទីក្រុង ឬតំបន់នោះឡើយ។

ក្រុមការងារតាក់តែងរបាយការណ៍ពិនិត្យតាមដានជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នា ជាអ្នកទទួលខុសត្រូវ លើការជ្រើសរើស និងបង្ហាញព័ត៌មាន នានា នៅក្នុងសៀវភៅនេះ ក៏ដូចជាការយល់ឃើញដែលមាន ដែលមិនមែនជាការ យល់ឃើញរបស់យូណេស្កូ ហើយក៏មិនមែនជាការសន្យាអ្វីមួយរបស់អង្គការនេះ ដែរ។ គំនិត និង ការយល់ឃើញ ដែលមាន នៅក្នុងរបាយការណ៍នេះ គឺការទទួលខុសត្រូវរួមរបស់ប្រធានក្រុមការងារនេះ។