1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. របាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងការធ្វើចំណោលដល់២០២៥
របាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងការធ្វើចំណោលដល់២០២៥

ក្នុងរយៈពេល ២ឆ្នាំកន្លះ នៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ក្រសួង អប់រំ យុវជន និងកីឡា បានប្រឹងប្រែងអនុវត្តកម្មវិធី សកម្មភាពរបស់ខ្លួនយ៉ាងសកម្ម និងជម្នះរាល់ឧបសគ្គ នានា ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីធានាបាននូវដំណើរការសិក្សាទាំងរូបភាពផ្ទាល់ និងតាមអនឡាញ។ ជារួមក្រសួងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដូចជាការពង្រីកលទ្ធភាពទទួលបានសេវាអប់រំប្រកប ដោយសមធម៌ និងបរិយាបន្ននៅគ្រប់កម្រិត ការអនុវត្តវិធានការជាក់លាក់ក្នុងការពង្រឹងគុណភាពអប់រំ និងភាពឆ្លើយតបការលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត និងការពង្រឹងប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំ។