អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃសហប្រជាជាតិ(យូណេស្កូ) សហការជាមួយនឹងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(យូនីសេហ្វ) ធនាគារពិភពលោក មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(យូអេនអេហ្វ | ភីអេ) កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(យូអេនឌីភី) អង្គភាពនៃអង្គ
ការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្ត្រី | (យូអេនវីមីន) និងឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន(យូអិនអេចស៊ីអរ) បានរៀបចំវេទិកាពិភពលោក ស្តីពី វិស័យអប់រំឆ្នាំ ២០១៥ នៅទីក្រុង អ៊ុនឈុន (Incheon) សាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី១៩ ដល់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៥ ដែលរៀបចំដោយសាធារណៈ រដ្ឋកូរ៉េ។ អ្នកចូលរួមប្រមាណជាង១៦០០នាក់ ដែលមកពី១៦០ ប្រទេសរួម មានរដ្ឋមន្ត្រីជាង១២០រូប ប្រមុខរដ្ឋ និងសមាជិកនៃគណៈប្រតិភូប្រធាន ភ្នាក់ងារ និងក្រុមមន្ត្រីនៃអង្គការពហុភាគី និងទ្វេភាគី និងតំណាងនៃអង្គការ សង្គមស៊ីវិលក្នុងវិជ្ជាជីវៈបង្រៀនយុវជន រួមទាំងវិស័យឯកជនបានអនុម័ត សេចក្តីថ្លែងការណ៍ទីក្រុងអ៊ុនឈុនសម្រាប់វិស័យអប់រំឆ្នាំ ២០៣០ ដែល កំណត់នូវចក្ខុវិស័យថ្មីមួយសម្រាប់វិស័យអប់រំរយៈពេលដប់ប្រាំឆ្នាំនាពេល ខាងមុខ។