គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ជាមជ្ឈមណ្ឌលកសាងធនធានគ្របង្រៀនដែលជាអ្នកបន្ត កសាងធនធានមនុស្សសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។ អាស្រ័យដោយការយកចិត្តទុកដាក់របស់រាជរដ្ឋា ភិបាលសព្វថ្ងៃនេះយើងមានគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២៦ ក្នុងនោះសាលាគរុកោសល្យ និង វិក្រឹតការរាជធានី-ខេត្តចំនួន១៨ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៦ សាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈឹមចំនួន១ និងវិទ្យាស្ថានជាតិអប់រំចំនួន១ ដែលកំពុងដំណើរការបណ្តុះបណ្តាល និងផ្គត់ផ្គង់គ្រ បង្រៀនគ្រប់កម្រិតទូទាំងប្រទេស។ ក្នុងកិច្ចដំណើរការនេះទោះបីជាយើងមានការលំបាកខ្វះខាតមូលដ្ឋាន។ ម្ភារៈខ្លះក៏ដោយ ក៏ការបណ្តុះបណ្តាលគ្រូបង្រៀនរបស់យើងមានការប្រែប្រួលរីកចម្រើន ទាំងបរិមាណ និង គុណភាពគួរឱ្យកត់សម្គាល់។ ប៉ុន្តែបើយើងពិនិត្យលក្ខណៈដោយឡែកពីស្ថានភាពទូទៅរបស់គ្រឹះស្ថាន នីមួយៗគឺពុំទាន់មានលក្ខណៈសមស្រប និងមានការអភិវឌ្ឍស្មើគ្នានោះទេ ទាំងហេដ្ឋារចនាសម្ព័ន្ធទាំង ធនធាន ទាំងបរិស្ថាន ជាពិសេសគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន។ ផ្តើមចេញពីស្ថានភាពនេះ ដើម្បីឱ្យការងារបណ្តុះបណ្តាល និងវិក្រឹតការគ្របង្រៀនមានផែនការ កម្មវិធីនិងទិសដៅច្បាស់លាស់ដោយ ធានាឱ្យបាននូវនិរន្តរភាព ប្រសិទ្ធភាព និងគុណភាពសមស្របដូចគ្នា ទើបក្រសួងអប់រំ យុវជន និងកីឡា កសាងស្ដង់ដារគ្រឹះស្ថានគ្របង្រៀននេះឡើង។ តើស្តង់ដារជាអ្វី? ស្តង់ដារគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
ស្តង់ដារគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន
ទាញយកឯកសារ
Related Posts