ឧត្តមសិក្សាត្រូវបានចាត់ទុកថាជាអ្នកដើរតួនាំមុខផងនិងជាអ្នកឆ្លើយតបផងទៅនឹង បាតុភូតសាកលភាវូបនីយកម្ម។ ការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់នៅ តាមគ្រឹះស្ថានឧត្តមសិក្សាមានតួនាទីជាគន្លឹះក្នុងការជំរុញការរីកលូតលាស់របស់ប្រទេស នីមួយៗ។ គំរូបទពិសោធជាក់ស្ដែងធ្លាប់បានកើតមានរួចមកហើយចំពោះប្រទេស អភិវឌ្ឍឈានមុខនាពេលបច្ចុប្បន្ន។ និន្នាការសាកលភាវូបនីយកម្មបាននាំមកនូវ កាលានុវត្តភាពនិងការប្រឈមនានាចំពោះវិស័យអប់រំកម្ពុជា។ ការប្រឈមសម្រាប់ការ អប់រំឧត្តមសិក្សាមានដូចជាការពង្រីកលទ្ធភាព ស្រូបនិស្សិតចូលរៀនឱ្យបានច្រើននិង គ្រប់ទីកន្លែង ការអភិវឌ្ឍការស្រាវជ្រាវ និងការផលិតចំណេះដឹង ដើម្បីរៀបចំកសាង សង្គមនិងសេដ្ឋកិច្ចនៃចំណេះដឹង ស្វ័យភាព និងគណនេយ្យភាព។ គ្រឹះស្ថានឧត្តម សិក្សា សេរីភាពនៃការសិក្សាជាន់ខ្ពស់ អភិបាលកិច្ច កម្មសិទ្ធិបញ្ញា គុណវុឌ្ឍវិជ្ជាជីវៈ តំបន់នីយកម្ម និងអន្តរជាតិនីយកម្មឧត្តមសិក្សា សុទ្ធសឹងជាបញ្ហាដែលយើងកំពុង ប្រឈមនិងយកចិត្តទុកដាក់គិតគូរដោះស្រាយពីព្រោះបញ្ហាគុណភាពអប់រំ គឺជាគន្លឹះ និងសំយោគបំផុត។
គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ
No tags for this post.
Related Posts