គោលនយោបាយវិស័យអប់រំ បានចែងក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ (ESP)២០០៦.១០ និងកម្មវិធីគាំទ្រវិស័យអប់រំ (ESSP) ២០០៦.១០ មានមូលដ្ឋាន មកពីយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាល កម្ពុជា។ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងកម្មវិធីគាំទ្រវិស័យអប់រំ បានចែងពី ចក្ខុវិស័យ បេសកកម្ម និងគោលនយោបាយសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និង កីឡា ដូចតទៅ
ចក្ខុវិស័យ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងគុណធម៏ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាង សង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកលើចំណេះដឹង និងចំណេះធ្វើជា មូលដ្ឋាន។
បេសកកម្ម របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រេចបាននូវចក្ខុវិស័យ ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍ វិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និងសកលលោក។