ជាការពិតណាស់ ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាចូលរួមយ៉ាង សកម្មក្នុងដំណើរការអភិវឌ្ឍប្រទេស ដោយផ្តោតលើវិធានការដោះស្រាយបញ្ហាក្នុងជីវិតរស់នៅ ជាក់ស្តែង និងការអភិវឌ្ឍនូវផលិតផល និងមធ្យោបាយថ្មីៗដែលនឹងជួយសម្រួល និងកែលម្អជីវិត និងការរស់រានប្រចាំថ្ងៃ។ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានឹងលើកកម្ពស់ ការសិក្សារបស់សិស្ស និស្សិត តាមរយៈការអនុវត្តសកម្មភាពនិងគម្រោងស្តីពីដោះស្រាយបញ្ហា ឆ្ពោះទៅបង្កើនបទពិសោធ បំណិនជីវិតនិងការបង្កើតថ្មី។ ជាលទ្ធផល អ្នកសិក្សាមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានឹងត្រូវបានបំពាក់បំប៉នចំណេះដឹងចាំបាច់ និង បំណិន ដើម្បីឆ្លើយតបនឹងតម្រូវការចម្បងនៃផលិតកម្មនិងសេវាកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។
គោលនយោបាយ ស្ដីពី ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
Related Posts