គោលនយោបាយ ស្តីពីកិច្ចការពារកុមារនៅសាលារៀន ឆ្នាំ២០១៦ និងផែនការសកម្មភាពសម្រាប់អនុវត្ត គោលនយោបាយ ស្តីពីកិច្ចការពារកុមារនៅសាលារៀនឆ្នាំ២០១៩-២០២៣ត្រូវបានរៀបចំឡើងតាមរយៈកិច្ច ពិគ្រោះយោបល់ជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជាមួយដៃគូអភិវឌ្ឍនានា។ កិច្ចពិគ្រោះយោបល់ទាំងនេះ រួមមានការពិនិត្យឡើងវិញលើយន្តការដែលមានស្រាប់ ការកំណត់ពីឧត្តមានុវត្តន៍ ដែលទទួល បានក្នុងការឆ្លើយតប ចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា និងពីប្រទេសដទៃទៀត ព្រមទាំងការវិភាគលើចំណុច ខ្វះខាត ដើម្បីកំណត់ពីឱកាសពង្រឹងយន្តការ និងប្រព័ន្ធដែលមានស្រាប់។ ផែនការសកម្មភាពនេះត្រូវបានរៀបចំ ឡើង ស្របតាមផែនការសកម្មភាពជាតិ ទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ។ កិច្ចពិគ្រោះយោបល់លើកនេះ បានជួយកំណត់ពីយុទ្ធសាស្រ្តសំខាន់ៗ ដែលជាមូលដ្ឋានសម្រាប់រៀបចំផែនការ សកម្មភាពដើម្បីអនុវត្ត ។
ផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយ ស្ដីពី កិច្ចការពារកុមារនៅសាលារៀន ២០១៩-២០២៣
Related Posts