កិច្ចប្រជុំនេះបានពិភាក្សាទៅលើការពង្រឹងសមត្ថភាព លើសមាជិកអនុគណៈកម្មការ ASCC ដែលមានក្រុមការងារលេខាធិការដ្ឋាន មានតួនាទីជាអ្នកសម្របសម្រួល ទាំងការងារសម្របសម្រួលនៅក្នុងប្រទេស ទាំងការងារសម្របសម្រួលអន្តរប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន ដែលមានការសម្របសម្រួល ទាំងកម្រិតថ្នាក់ដឹកនាំ ទាំងកម្រិតឧត្ដមមន្ត្រី។
ដោយឡែកក្រុមបច្ចេកទេស ដែលមានតួនាទីរៀបចំខ្លឹមសារ ដើម្បីរៀបចំគណៈកម្មការពិនិត្យ និងសម្រេច និងរៀបចំលិខិតរដ្ឋបាលផ្សេងៗទៀត។ មុននឹងឈានទៅដល់កិច្ចប្រជុំកម្រិត ASCC មានកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើន ដូច្នេះយើងត្រូវត្រៀមខ្លួនក្នុងការរៀបចំលេខាធិការដ្ឋាននេះឱ្យបានរឹងមាំ ទើបអាចឈានទៅសម្រេចកិច្ចប្រជុំ ASCC បានជោគជ័យ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋលេខាធិការ និងសមាជិកអនុគណៈកម្មការ ASCC មួយចំនួនទៀត។







