វឌ្ឍនភាពនៃការអនុវត្តការងារតាមអនុវិស័យ និងការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការ ប្រតិបត្តិប្រចាំឆ្នាំ២០១៧ បានឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារនៃរបាយការណ៍សន្និបាតអប់រំ ដើម្បីជាមូលដ្ឋាន សម្រាប់ពិនិត្យឡើងវិញពីសកម្មភាព និងចំណុចដៅរបស់សូចនាករបំពេញការងារគន្លឹះ។ របាយការណ៍ សន្និបាតអប់រំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍រួមរបស់ក្រសួង និងតាមអនុវិស័យ ទាំង៧ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សានិងអប់រំបច្ចេកទេស ការអប់រំ ឧត្តមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា។ លទ្ធផលសន្និបាតអប់រំ នឹងក្លាយជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិ ប្រចាំឆ្នាំ។
របាយការណ៍សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៧-២០១៨
Related Posts