1. Home
  2. /
  3. មណ្ឌលព័ត៌មាន
  4. /
  5. សន្និបាតអប់រំ
  6. /
  7. សន្ទរកថា​ របស់​លោក​ស្រី អាន ឡឺម៉េស្ដ្រ...
សន្ទរកថា​ របស់​លោក​ស្រី អាន ឡឺម៉េស្ដ្រ ប្រធាន​ក្រុម​ការងារ​វិស័យ​អប់រំ ក្នុង​ពិធី​បើក​សន្និបាត​​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៤

ក្រុមការងារវិស័យអប់រំ សូមសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការដ្ឋានរៀបចំសន្និបាតអប់រំ ដែលបានត្រៀម និងរៀបចំសន្និបាតនេះឱ្យលេចចេញជារូបរាងឡើង។ យើងក៏សូមថ្លែងអំណរគុណផងដែរចំពោះការ ចូលរួមយ៉ាងសកម្ម ពីសំណាក់នាយកដ្ឋានជំនាញទាំងអស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា មន្ទីរអប់រំ យុវជន និង កីឡា រាជធានីខេត្តទាំងអស់ ដែលបានរៀបចំសន្និបាតអប់រំថ្នាក់ខេត្ត សម្រាប់ ត្រៀមរៀបចំសន្និបាតអប់រំនៅថ្នាក់ជាតិនេះ។