កីឡា

១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឱ្យទៅ ជាចំណុចស្នូលនៃកំណែទម្រង់ និង​លើក​កម្ពស់​សុខភាព​ សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និង​សិទ្ធិ​ផល​ខ្ពស់​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ព្រម​ទាំង​ចូល​រួម​អភិវឌ្ឍ​សង្គម ​វប្បធម៌ និង​សេដ្ឋកិច្ចជាតិ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

 • ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត។

សកម្មភាពគោលនយោបាយ ​៖

 • ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា រៀបចំបាននៅឆ្នាំ ២០១១។
 • សេចក្តីណែនាំស្តីពីការរៀបចំទីលានកីឡាតាមគ្រឹះស្ថានសិក្សា កែលម្អបាននៅឆ្នាំ ២០១១។
 • សារា​ចរស្តីពី ការចងក្រងក្លឹបឬសមាគមកីឡា រៀបចំបាននៅឆ្នាំ ២០១១។
 • លិខិតបទដ្ឋានស្តីពី ការបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ហាត់បា្រណដើម្បីសុខភាព រៀបចំ បាននៅឆ្នាំ ២០១២។
 • កម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយនិងកីឡាកម្រិតមូលដ្ឋាន កែលម្អបាននៅឆ្នាំ​ ២០១២។
 • កម្មវិធីសិក្សាអប់រំកាយនិងកីឡាសម្រាប់គ្រឹះស្ថានបឋម​និងមធ្យមសិក្សា រៀបចំបាននៅឆ្នាំ ២០១២
 • សេចក្តីណែនាំការបង្កើតសមាគមកីឡានៅក្នុងគ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំ​បាននៅ ឆ្នាំ ២០១២។
 • ឯកសារស្តីពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ រៀបចំបាននៅឆ្នាំ ២០១៣។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

 • លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកម្មវិធីអប់រំកាយនិងកីឡា

សកម្មភាពគោលនយោបាយ ​៖

 • កម្រិតរបបឧបត្ថម្ភនិងអាហារបំប៉នសម្រាប់កីឡាករជម្រើសជាតិ រៀបចំបាននៅឆ្នាំ ២០១២។
 • កម្មវិធីហ្វឹកហាត់កីឡា កែលម្អបាននៅឆ្នាំ ២០១២។
 • លិខិតបទដ្ឋានដើម្បីបង្កើតកម្មវិធីវេជ្ជសាស្រ្តកីឡា រៀបចំបាននៅឆ្នាំ ២០១៣។
 • កំណែទម្រង់ប្រព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត រៀបចំបាននៅឆ្នាំ ២០១៣។
 • លើកកម្ពស់ការយល់ដឹងនិងគាំទ្រអំពីសារៈសំខាន់របស់ការងារអប់រំកាយនិងកីឡា។

សកម្មភាពគោលនយោបាយ ​៖

 • គោលនយោបាយជាតិស្តីពីកីឡា​ រៀបចំបាននៅឆ្នាំ ២០១១។

៣. សូចនាករ និងចំណុចដៅ

 • សមាគម ឬ ក្លឹបកីឡាដែលត្រូវចូលរួមប្រកួតមានចំនួន ២៥០ ទៅ ៣០០ ក្នុងមួយឆ្នាំ។
 • ទីលានកីឡាចំនួន ២០ ត្រូវបានកែលម្អ ត្រឹមឆ្នាំ ២០១៣។
 • ទីលានកីឡានៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំនួន ១៦៥ ត្រូវបានកែលម្អ នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • អភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត ចំនួន ១២៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • គ្រូអប់រំកាយ និងកីឡា ចំនួន ១៥០ នាក់ ត្រូវបានបណ្តុះបណ្តាលក្នុងមួយឆ្នាំ។
 • កីឡាករជម្រើសជាតិ ចំនួន ៣៥០ នាក់ ត្រូវបានប្រមូលផ្តុំក្នុងមួយឆ្នាំ។
 • ទស្សនាវដ្តីកីឡាត្រូវបានផ្សព្វផ្សាយជារៀងរាល់ខែ។

៤ សកម្មភាព និងកម្មវិធីចម្បង
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)

 • ការអភិវឌ្ឍសមាគមកីឡាមហាជន។
 • កែលម្អទីលានកីឡា។
 • ត្រួតពិនិត្យតាមដានការកែលម្អទីលានកីឡា និងអភិវឌ្ឍសមាគមកីឡា។
 • បណ្តុះបណ្តាលមន្ត្រីគ្រប់គ្រង គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាលថ្នាក់​ជាតិក្នុង​មជ្ឈដ្ឋាន មហាជនក្នុងប្រទេស​ និងក្រៅប្រទេស។
 • បំពាក់សម្ភារៈ និងឧបករណ៍កីឡានៅតាមសមាគម និងក្លឹបកីឡាមហាជន។
 • អភិវឌ្ឍគោលនយោបាយកីឡាមហាជន។
 • រៀបចំការប្រកួតកីឡាមហាជនជម្រើសជើងឯកភូមិភាគ និងជម្រើសជើងឯកថ្នាក់​ជាតិ។
 • ស្រាវជ្រាវ ចងក្រងឯកសារកីឡាទំនើប កីឡាប្រពៃណី និងទិន្នន័យអ្នក​លេង​កីឡា ដើម្បីទាំងអស់គ្នា "ដើម្បីសុខភាព"។
 • ការអភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត។
 • ជួសជុលទីលានកីឡាក្នុងគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា។
 • អភិវឌ្ឍសមាគមកីឡាក្នុងជួរសិស្ស-និស្សិត។
 • បំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា និងគ្រូចំណេះទូទៅ ដែលទទួលបន្ទុកការងារ អប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានមធ្យមសិក្សា និង​​សាលា​​គរុកោសល្យ​រាជធានី​ ខេត្ត ​និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ។
 • ពិនិត្យតាមដាន និងវាយតម្លៃការជួសជុលទីលានកីឡា ការអភិវឌ្ឍសមាគមកីឡា និងការ​បំប៉នសមត្ថភាពគ្រូអប់រំកាយនិងកីឡា។
 • អភិវឌ្ឍអង្គភាព សហព័ន្ធ សមាគម និងក្លឹបកីឡានៅក្នុងគ្រឹះស្ថានសិក្សា។
 • អភិវឌ្ឍគោលនយោបាយកីឡានៅក្នុងគ្រឹះស្ថានសិក្សា។
 • រៀបចំការប្រកួតកីឡាសិស្ស និស្សិតនៅគ្រប់កម្រិតសិក្សា។
 • រៀបចំកម្មវិធីហ្វឹកហាត់ដល់អត្តពលិកដែលជាសិស្ស-និស្សិត (ក្នុង និងក្រៅ​ប្រទេស)។
 • បំពាក់សម្ភារៈ និងឧបករណ៍កីឡានៅតាមគ្រឹះស្ថានសិក្សា។
 • ស្រាវជ្រាវតែសកាយសមស្របនៅគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា។
 • រៀបចំកម្មវិធីសិក្សាអប់រំកាយ និងកីឡាសម្រាប់បឋមសិក្សា និងមធ្យមសិក្សា។
 • ការបណ្តុះបណ្តាល និងស្រាវជ្រាវអប់រំកាយ និងកីឡា។
 • បំប៉នគ្រូទទួលបន្ទុកការងារអប់រំកាយនិងកីឡាតាមកម្រង សាលាគរុកោសល្យនិង វិក្រឹតការ​រាជធានី ខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងបំប៉នជំនាញ ចៅក្រម អាជ្ញាកណ្តាល។
 • បណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន។
 • ស្រាវជ្រាវ បកប្រែ ចងក្រង រក្សាឯកសារស្តីពី វិទ្យាសាស្ត្រអប់រំកាយ និងកីឡា។
 • ត្រួតពិនិត្យ និងតាមដានលើវីធីសាស្ត្របង្ហាត់បង្រៀនអប់រំកាយ និងកីឡា។
 • កែលម្អកម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា។
 • ការអភិវឌ្ឍកីឡាកម្រិតខ្ពស់។។
 • ប្រមូលផ្តុំគ្រូបង្វឹក អនុរក្ស និងកីឡាករជម្រើសជាតិ ហាត់ហ្វឹកហ្វឺនត្រៀម​ចូលរួមការ ប្រកួតលក្ខណៈ អន្តរជាតិ។
 • បំប៉នសមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករជម្រើសជាតិ។
 • បំពាក់សម្ភារៈ និងឧបករណ៍បច្ចេកទេសហាត់ជំនួយសាច់ដុំ ដើម្បីបង្កើនប្រសិទ្ធភាព កម្លាំងកាយ ថាមពលមាំមួន បច្ចេកទេសល្អ និង​សិទ្ធិ​ផល​​កើន​​ឡើង។
 • រៀបចំលិខិតបទដ្ឋាន ចងក្រងឯកសារកីឡាគ្រប់ប្រភេទតម្កល់ទុកក្នុងបណ្ណាល័យ។
 • និពន្ធ រៀបរៀង និងបោះពុម្ពទស្សនាវដ្តីកីឡា ចែកជូនតាមបណ្តារាជធានី-ខេត្ត។

៤.២ កម្មវិធីចំណាយមូលធន

ការវិនិយោគ ៖

 • សាងសង់សាលដំបូលទូកសម្រាប់ហ្វឹកហាត់កីឡាបាល់ទះ និង សាងសង់ទីលានកីឡា​អត្តពលកម្ម​សិប្បនិម្មិត​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​។
 • សាងសង់អគារសិក្សា អន្តេវាសិកដ្ឋាន និងសាលសម្រាប់ហាត់កីឡា នៅវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡា។
 • កសាងទីលានកីឡាក្នុងគ្រឹះស្ថានសិក្សា (កីឡាបាល់បោះ និងបាល់ទាត់)។
 • សាងសង់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស និងបង្កើត មជ្ឈមណ្ឌលភូមិភាគ។

៥ ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាត្រូវគ្រប់គ្រង និងពិនិត្យតាមដាន តាមរយៈប្រធាន អនុកម្មវិធីនីមួយៗ ដូចជា នាយក​ដ្ឋាន​អប់រំកាយ​និង​កីឡា នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិត វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ការងារ​នេះ​មាន​ការ​សម្រប​សម្រួល​រវាង​ប្រធាន អនុកម្មវិធីនៃនាយកដ្ឋាន​ពាក់ព័ន្ធ​ ដើម្បី​ធានា​ឱ្យ​ការ​ពិនិត្យ​តាមដាន​មាន​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ការ​​ពិនិត្យ​​តាមដាន​​កម្មវិធី​​ក៏​​មាន​​កិច្ច​​សហ​ប្រតិបត្តិការ​ជាមួយ​ ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ការងារ​អប់រំ​កាយ​និង​កីឡា​នានា​ទាំង​ផ្នែក​ បច្ចេកទេស​និង​ថវិកា​ ដើម្បី​​រួម​​ចំណែក​​អភិវឌ្ឍ​​ការងារ​​អប់រំ​កាយ ​និង​​កីឡា​​គ្រប់​​ប្រភេទ​ ​និង​​គ្រប់​​លំដាប់​​ថ្នាក់​​។

ព័ត៌មានអប់រំ យុវជន និងកីឡា ទាំងអស់


ឯកសារ និងអត្ថបទថ្មីៗ ទាំងអស់


ដៃគូអភិវឌ្ឍវិស័យអប់រំ